ព័ត៌មានកំសាន្ត ៖ មុនពេលដែលបាត់បង់ជីវិតទៅអតីតតារាសម្តែងដែលគ្រងដំណែងតួឯកជាច្រើនរឿង លោក por tridsadee ធ្លាប់បានផ្តែផ្តាំភរិយាថា ត្រូវតែមើលថែទាំកូនឲ្យបានល្អ ខណៈពេលដែលអ្នកគាំទ្រស្នើសុំឲ្យ អ្នកនាង Da ដែលត្រូវជាភរិយាបណ្តុះបណ្តាលកូនឲ្យក្លាយជាតារា ដើម្បីស្នងដំណែងឪពុក ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា អ្នកនាង Da បានមើលថែកូនស្រី Jasmine បានប្រៀនប្រដៅអប់រំកូន និងផ្តល់ការសិក្សាតាមលទ្ធភាពដែលនាងអាចធ្វើទៅបាន ទោះបីជាគ្មានវត្តមានស្វាមីនៅក្បែរក៏ដោយចុះ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះមានទស្សនាវដ្តីល្បីឈ្មោះមួយបានទាក់ទងឲ្យកូនស្រីលោក por tridsadee ថតរូបជា Cover ជាមួយនិងកូនប្រុសតារាល្បីម្នាក់ទៀត ឃើញថាកូនៗទាំង ២ ដួងពិតជាមានឈាមជ័រកាត់ទៅរកម្តាយឪពុករបស់ពួកគេមែន ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar