កំសាន្ត ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងម្នាក់ដែលកំពុងតែលេចធ្លោខ្លាំងនៅក្នុងស្រទាប់យុវវ័យ គឺ លោក Step ទើបតែក្លាយជា Brand Ambassador របស់ទូរសព្ទ័ដៃ OPPO ។
ទទ្ទឹមនឹងនេះផងដែរ អ្នកនិពន្ធវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរជាមួយនឹងស្នាដៃដ៏អស្ចារ្យរបស់លោកគឺបានធ្វើការបញ្ចប់ការសិក្សាអនុបណ្ឌិត (Master Degree) នៅឯសាកលវិទ្យាល័យ Charles Sturt University ក្នុងប្រទេសអូស្ត្រាលី ។ នៅក្នុងនោះផងដែរ ម្ចាស់បទ កុំទុកខ្ញុំជាមនុស្សលេងសើច រូបនេះ បានបង្ហោះរូបថតក្នុងថ្ងៃពិសេសរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងចំណងជើងថា 23 ឆ្នាំហេីយ ដែលលោកទាំងបានពីរ បានបង្កេីត និង មេីលថែកូន។កូនមានតែតបស្នងវិញ ដោយការខំប្រឹងសិក្សា និង ធ្វេីការដេីម្បីអោយលោកទាំងពីរសប្បាយចិត្ត។ខែមុន លោកទាំងពីរបានរំភេីបម្ដងហេីយ ដោយកូនបានក្លាយជា Brand Ambassador របស់ OPPO ។

តារាចម្រៀងក្នុងផលិតរស្មីហង្សមាសរូបនេះ បន្ថែមទៀតថា ថ្ងៃនេះ ជាថ្ងៃពិសេសមួុយទៀត ដែលកូនបានបញ្ចប់ថ្នាក់ អនុបណ្ឌិត ដោយមានលោកទាំងពីរមកចូលរួុមផ្ទាល់ ដល់ប្រទេស អូស្រ្តាលី ទៀត។Thanks for raising me to be who I am today mom and dad ។
គួរបញ្ជាក់ឲ្យដឹងថា ពិតជាមោទនភាពមែនទែនក្នុងនាមជាតារាម្នាក់ដែលផ្តល់គំរូល្អៗដល់មហាជន ហើយថ្ងៃនេះ Camnews ក៏សូមជូនអបអរសាទរដល់ភាពជោគជ័យតារាចម្រៀងវ័យ ២៣ ឆ្នាំរូបនេះផងដែរ ។ ចុះអ្នកគាំទ្រវិញ មានពាក្យអ្វីជូនពរអាយដល គាត់ខ្លះ?





ដោយ ៖ គន្ធា