ការប្រកាសនេះមិនមែនចេញមកពី Microsoft ទេ គឺមានប្រភពចេញពីសំដីប្រធានក្រុមទទួលបន្ទុកលើការអភិវឌ្ឍន៍ទូទៅរបស់ Nokia នៅអាស៊ីប៉ាស៊ីហ្វិច។

បណ្តាព័ត៌មានស្តីពីថ្ងៃបង្ហាញខ្លួនជាផ្លូវការនៃ Windows Phone 7.8 កំពុងតែមានការលេចលឺជាច្រើនក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ កាលពីសប្តាហ៍មុន ការិយាល័យមួយរបស់ Nokia នៅប្រទេសឥណ្ឌាបានឲ្យដឹងថា Windows Phone 7.8 នឹងបង្ហាញខ្លួននៅដើមត្រីមាសទីI ឆ្នាំក្រោយនេះ។ ក្នុងនោះប្រហែលជានៅចុងខែតុលាឆ្នាំនេះ ក៏ជាពេលដែល Windows Phone 8 បង្ហាញខ្ឡួនផងដែរ។ ប្រពភមួយចំនួនផ្សេងទៀតបានសន្និដ្ឋានថា Windows Phone 7.8 នឹងបង្ហាញខ្លួនយឺតជាងពីរបីសប្តាហ៍បើប្រៀបជាមួយ Version ប្រព័ន្ធប្រតិបត្តិការខ្ពស់បំផុតរបស់ Microsoft ។

/

ទន្ទឹមនឹងនោះ តាមប្រភពពី Pocket-lint សាខា Nokia នៅអាឡឺម៉ង់ក៏ទើបតែបង្ហាញនូវអត្ថបទមួយឲ្យឃើញថា Microsoft នឹងមានបណ្តា Version ប្រព័ន្ធប្រតិបត្តិការខ្ពស់ជាង Windows Phone 7.8, សរសេរកាត់ថា 7.x។ បើទោះជាឈ្មោះហៅរបស់ Version ខ្ពស់ជាងនៅមិនទាន់បង្ហាញឲ្យដឹង ក៏មនុស្សជាច្រើនបានសន្និដ្ឋានថា បើសិនជាការពិតនោះ Windows Phone 7.x ច្បាស់ជាគ្មានអ្វីក្រៅពី Window Phone 7.9 ឡើយ៕

ដោយ៖ សិលាប្រភព៖ VE