ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងទាំងពីរដួងប្រចាំផលិតកម្ម ហង្ស មាស គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានមហាជនដឹងថា អ្នកទាំងពីរបានថតបទចម្រៀងនិងវីដេអូ ជាលក្ខណៈស្នេហាជាមួយគ្នា ដូច្នេះហើយទើបធ្វើឲ្យពួកគេមានភាពស្និទ្ធស្នាលជាមួយគ្នាច្រើន ។​

/

/

ទទ្ទឹមនឹងនេះផងដែរ ម្ចាស់បទ សុំមួយនាទីជាសង្សារ និងម្ចាស់បទ ត្រូវការកម្លាំងចិត្ត ត្រូវបាន Fans សង្កេតឃើញថា បង្ហោះរូបថតផ្អែមល្អែមៗជាមួយគ្នាជារឿយៗ ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងនេះទៅទៀត គឺលោក Step បានភ្ជាប់មកជាមួយនិងចំណងជើងឡើង Sweet ដែលសាកសមជាមួយនិងរូបថតមែនទែន ថា ជួបមុខរាល់ថ្ងៃ ដែលជាឃ្លាដ៏ខ្លី ប៉ុន្តែមានន័យសម្រាប់យុវវ័យដែលកំពុងតែមានស្នេហា ។ 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទំនាក់ទំនងក្រៅរង្វង់សិល្បៈរបស់តារាចម្រៀងទាំងពីរដួងនេះ?

/

/

/

/

ដោយ ៖​ គន្ធា