(កូរ៉េ)៖ I.O.I នឹងបិទក្លឹបអ្នកគាំទ្រហើយក៏បាននិយាយ ពាក្យលាជាចុងក្រោយទៅ ដល់ពួកគេដែរដូចដែល ក្រុមនេះត្រៀមរំសាយ បន្ទាប់ពីសម្តែងរួមគ្នាអស់ រយៈពេល៩ខែកន្លងមក។

I.O.I គឺជាក្រុមតារាចម្រៀងស្រី ដែលមានគ្នា១១ នាក់ហើយក៏ទទួលបាន ប្រជាប្រិយភាពខ្លាំងក្នុង ពិភពតារាកូរ៉េផងដែរនឹង ប្រកាសរំសាយជា ផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីសម្តែងរួម គ្នាក្នុងការប្រគំតន្ត្រីទេសចរណ៍ Time Slip រួច។

ចម្រៀងចុងក្រោយរបស់ I.O.I មានចំណងជើងថា Downpour ជាបទចម្រៀងដែលសមាជិកក្រុមលើកយកមក ច្រៀងលាអ្នកគាំទ្រកាលពី សម្តែងក្នុង ការប្រគំតន្ត្រី Time Slip កំឡុងថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០១៧។

YMC Entertainment នឹងចេញសេចក្តីថ្លែងការណ៍ បិទរឿងនេះដើម្បីចៀសវាង ព័ត៌មានប៉ះពាល់ ជាមួយក្រុមអ្នកគាំទ្រ ប៉ុន្តែយ៉ាងណា សមាជិកក្រុម I.O.I ក៏នៅតែចេញមុខ សម្តែងជូនពួកគេបាន ទស្សនាដដែល តែជាលក្ខណៈឯកជន ហើយសង្ឃឹមថានឹង ទទួលបានការគាំទ្រដូចគ្នា៕width=480

Related

Related

Related

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង