អគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ រួមនឹងសម្លេងផ្ទុះចេញពីជាន់ទីមួយនៃសំណង់ សណ្ឋាគារផ្កាយ ៥ JW Marriott នៅក្រុងហាណូយ ធ្វើអោយផ្អើលមនុស្សនៅក្នុងតំបន់។

កាលពីវេលាម៉ោង ១៥ល្ងាច ថ្ងៃទី ២ សីហាកន្លងទៅ ដោយសារតែមិនមានការប្រុងប្រយ័ត្ន កម្មករបានធ្វើអោយកំទេសភ្លើងផ្សាដែក នៅលើសំណង់សណ្ឋារគារ JW Marriott ធ្លាក់ចុះចំ សម្ភារៈងាយឆេះដែលត្រូវបានគេក្រាលនៅលើឥដ្ឋ បណ្ដាលអោយឆាបឆេះនៅជាន់ទីមួយ។

/ គ្រោះអគ្គីភ័យនេះ បានបណ្ដាលអោយកម្មករជាច្រើនត្រូវជាប់គាំងនៅជាន់នានារបស់ សណ្ឋាគារ និងធ្វើអោយផ្អើលមនុស្សក្នុងតំបន់។ ទោះជាយ៉ាងនេះក្ដី រថយន្ដពន្លត់អគ្គីភ័យ ចំនួន ៤គ្រឿង បានមកដល់កន្លែងកើតហេតុ និងបាញ់ពន្លត់ក្នុងរយៈពេល ១០នាទី។

អគ្គីភ័យនេះ មិនបានបណ្ដាលអោយមនុស្សស្លាប់នោះទេ ប៉ុន្ដែក្រុមនគរបាលកំពុងធ្វើការ ស្រាវជ្រាវដើម្បីរកមូលហេតុពិតនៃករណីនេះ។

/

គួររំលឹកថា សណ្ឋគារនេះ មានកំពស់ ៩ជាន់ មានបន្ទប់ចំនួន ៤៥៩ ត្រូវបានសាងសង់នៅក្នុងទំហំផ្ទៃដី ៦៣,០០០ម៉ែត្រក្រឡា និងផ្ទៃទឹក ១៦,០០០ម៉ែត្រក្រឡា។ សណ្ឋាគារនេះ ត្រូវបានវិនិយោគដោយទឹកប្រាក់ចំនួន ១៣០លានដុល្លារអាមេរិក ដែលគ្រប់គ្រងគម្រោងដោយក្រុមហ៊ុន Turner (អាមេរិក)៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE