ក្លាយជាជនពិការ នៅពេលបាត់បង់អស់ដៃទាំងគូ និងជើងទាំងគូ, យុវជនទាហានអាមេរិចម្នាក់បានអស់សង្ឃឹមនឹងជីវិតរបស់ខ្លួនដល់កំរិតសូន្យ ប៉ុន្តែស្នេហារបស់សង្សាររបស់ខ្លួន បានធ្វើឲ្យគាត់មានកំលាំងចិត្ត ក្រោកឈរតស៊ូនឹងជីវិតវិញបាន។

រូបភាពរបស់គូស្នេហ៍មួយគូដ៏មានសុភមង្គល នៅក្នុងពិធីរៀបការរបស់ពួកគេ បានធ្វើឲ្យមនុស្សជាច្រើននាក់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែប៉ុន្មានខែមុននេះបុរសដែលមានឈ្មោះ Taylor Morris រូបនេះ គឺជាអ្នកដែលធ្លាប់បានសំរាកព្យាបាលនៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ដៃជើង ក្រោយពីជួបគ្រោះថ្នាក់ផ្ទុះគ្រាប់បែកនៅ Afghanistan ដែលហាក់ដូចជាសំលាប់ជីវិតរបស់គាត់ទៅហើយ។

/

បើទោះជាបងពិការគ្មានដៃជើង ក៏អូននៅតែស្រលាញ់បង ក្បែរបង មើលថែបងអស់មួយជីវិត

ការជាសះស្បើយយ៉ាងឆាប់រហ័សរបស់ទាហាន Taylor Morris អាយុ 23ឆ្នាំ - អ្នកជំនាញដោះគ្រាប់របស់កងទ័ពអាមេរិច គឺបានមកពីការជួយជ្រោមជ្រែង មើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រួ-សារ មិត្តភក្តិ ជាពិសេសសង្សាររបស់គាត់នាង Danielle Kelly, អ្នកដែលតែងតែនៅក្បែរគាត់គ្រប់ជំ-ហាន។

width=498

Danielle Kelly អៀវប្តីរបស់ខ្លួនឡើងជណ្តើរ កាលពីពីរបីខែមុនថ្ងៃរៀបការ

/

Taylor បាតបង់ដៃពីរ ជើងពីរ, បើសិនជាគ្មានសេចក្តីស្រលាញ់ពី Danielle ប្រហែលជាគាត់គ្មានកំលាំងចិត្តតស៊ូក្នុងជីវិតទៀតឡើយ

Danielle Kelly តែងតែនៅក្បែរគាត់គ្រប់ពេលវេលាដែលលំបាក។ ពេលដែលគាត់ទទួលបានមេដាយកិត្តិយសពីរដ្ឋាភិបាលអាមេរិច, Taylor បាននិយាយថា: “បើសិនជាខ្ញុំមានដៃ ខ្ញុំនឹងប្រគល់មេដាយដ៏មានតំលៃនេះដល់ Danielle របស់ខ្ញុំ”។

/

/

រឿងស្នេហាដ៏ស្មោះស្ម័គ្ររបស់ Taylor និង Danielle បានធ្វើឲ្យរំជួលចិត្តដល់មនុស្សជាច្រើននាក់។ស្នេហាស្មោះត្រង់របស់ Danielle ដែលធ្វើឲ្យបេះដូងរបស់ទាហានពិការ Taylor កក់ក្តៅសារជាថ្មី និងកំលាំងចិត្តតស៊ូនឹងជីវិតរបស់ Taylor បានធ្វើឲ្យមានការសរសើរយ៉ាងខ្លាំងពីមនុស្សរាប់លាននាក់៕
/
/
/
/
/
/
/
ស្នេហាស្មោះត្រង់ ស្រលាញ់គ្នាស្មោះមួយទល់នឹងមួយ គឺជាគន្លឹះដ៏សំខាន់នៃត្រើយសុភមង្គលក្នុងជីវិត
ដោយ៖ សិលាប្រភព៖ K14