ភ្នំពេញៈ តារាស្រីស៊ិចស៊ីបញ្ចេមដើមទ្រូង កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ពីនាងបានបង្ហោះលទ្ធផលនៃការពិនិត្យ ផ្ទៃពោះហើយនៅក្នុងនោះ លទ្ធផលនោះ បានស្តែងឲ្យឃើញតាមរយៈរូបនោះ កំពុងតែមានផ្ទៃពោះ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់ អារម្មណ៍ខ្លាំងនោះ គឺនាងអះអាងក្តែងៗថានាងមានកូនហើយ ។

អស់រយៈពេលជាច្រើនខែមក កន្លងមកធ្លាប់មានព័ត៌មានមួយ លើកឡើងថាតារាស្រី កញ្ញា ឆៃ លីដាឡែន ក្រោយពីត្រូវព្រនង់ពីមហាជន ក្រោយពីស្លៀកពាក់សិចស៊ី រួចមកគេសង្កេតឃើញថា នាងហាក់បាត់ឱកាសបង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍រហូត ធ្វើឲ្យនាងសម្រេចចិត្ត បញ្ចប់អាជីពសិល្បៈនិងទៅសម្ងំរៀបការមាន គ្រួសារធ្វើព្រងើយ ។

បន្ទាប់ពីលេចឮព័ត៌មាននេះ គេមិនបានឃើញតារាស្រីរូបនេះ ចេញមុខច្រានចោលចំពោះ ព័ត៌មានរៀបការនោះទេ តែថ្មីៗនេះស្រាប់តែគេឃើញ នាងបង្ហោះលទ្ធផលពិនិត្យផ្ទៃពោះមួយ នៅលើ Account Facebook  ឈ្មោះ Dalen Dalen (D L D) ហើយនៅក្នុងនោះនាង ក៏បានសរសេរជាភាសា អង់គ្លេសដែលមានន័យថា  “ខ្ញុំមានកូនហើយ” ធ្វើឲ្យមិត្តភក្តិរបស់នាងក៏ដូចជាអ្នកគាំទ្រ នាងជាច្រើន មានការងឿងឆ្ងល់និងបាន Comment សួរនាងបន្តកន្ទុយគ្នា មិនដាច់ខណៈដែលលទ្ធផលនោះ បានចេញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង ប្រមាណជា២រសៀល ។

នៅក្នុងនោះដែលតារាចម្រៀងយ៉េៗ និយមស្លៀកពាក់ខើចលើខើចក្រោម ឆៃ លីដាឡែន ក៏បានឆ្លើយតបនិងសំនួររបស់មិត្តភក្តិនៅក្នុង Facebook របស់នាងថានាងមានផ្ទៃពោះ ប្រាកដមែនហើយ ពេលនេះមានរយៈពេល៧អាទិត្យហើយ តែទោះជាយ៉ាងណានាង មិនបានបញ្ជាក់លម្អិតថាបុរស ជាឪពុកកូនក្នុង ផ្ទៃនោះជាអ្នកណានោះទេ ។

Looking TODAY មិនទាន់អាចទំនាក់ទំនងទៅ តារាចម្រៀងស្រី ឆៃ លីដាឡែនបានទេ តែទោះជាយ៉ាងណាយើងក៏នៅមិនទាន់ដឹងថា លទ្ធផលដែលនាងបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម ជារបស់នាងពិតប្រាកដឫយ៉ាងណាទេ មានតែរង់ចាំម្ចាស់សាម៉ីខ្លួននាង ចេញមុខបកស្រាយ នៅពេលក្រោយ។ ដោយសារតែលទ្ធផលនៃ ការពិនិត្យផ្ទៃពោះនេះ បានរំលេចឡើងក្រោយពីនាងឡើងយន្តហោះបោះពួយទៅដល់ទឹកដីអូស្ត្រាលី ទើបភ្នាក់ងារយើងមិនអាចទាក់ទង សុំការបកស្រាយពីនាងបាន៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking

Looking

Looking

Looking

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល