ប្រសិនរុយ បង្កសម្លេងឮខ្លាំងនៅពេលពួកវាកំពុង ឡើងគ្រែ នោះ ពួកសត្វស្លាប ជាពិសេសគឺសត្វប្រចៀវនឹងរកឃើញទីកន្លែងរបស់សត្វរុយទាំងនោះ ជាលទ្ធផល រុយនឹងត្រូវបានសត្វប្រចៀវប្រហារជាចំណី។
ហេតុអ្វីនៅពេលរួមភេទ សត្វរុយតែងទទះស្លាបឮខ្លាំងយ៉ាងនេះ? ដើម្បីស្វែងយល់ពីប្រការនេះលោក Stefan Greif អ្នកវិទ្យាសាស្ដ្រម្នាក់នៅមន្ទីរ បសុវិទ្យា Max Planck របស់អាឡឺម៉ង់ រួមនឹងក្រុមការងារ បានប្រើប្រាស់កាមេរ៉ា ដើម្បីថតយកសកម្មភាពរបស់រុយចំនួន ៩,០០០ក្បាល នៅកសិដ្ឋានចិញ្ចឹមគោមួយកន្លែង ក្នុងរយៈពេល ជាង ៤ឆ្នាំ។

ជាលទ្ធផល គេបានរកឃើញថា សត្វរុយ កម្រនឹងហោះហើរនៅពេលយប់។ ពួកវាតែងទំ ឬ វារនៅលើពិដានផ្ទះ សម្លេងរបស់វា មានលក្ខណៈតិចជាងសម្លេងសត្វដទៃ ដូច្នេះ ប្រចៀវ ដែលជាសត្រូវរបស់រុយនឹងមិនអាចស្ដាប់ឮសម្លេងបាននោះទេ ប្រសិនសត្វរុយមិនហើរ។
នៅក្នុងការស្រាវជ្រាវនេះ គេបានរកឃើញដែរថា នៅពេលរួមភេទ សត្វរុយញី តែងបើកស្លាបធំៗចំណែកសត្វរុយឈ្មោល តែងទទះស្លាបខ្លាំងៗ ដែលអាចបង្កការចាប់អារម្មណ៍របស់សត្វប្រចៀវ។ដូច្នេះ ក្នុងចំណោម ២៦%នៃគូស្នេហារបស់សត្វរុយ ដែលកំពុងរួមភេទ គឺមានរហូតដល់ជាងពាក់កណ្ដាល ត្រូវបាត់បង់ជីវិត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ VE