ព័ត៌មានកំសាន្ត ៖ តាមប្រភពអ្នកសារព័ត៌មាន បានឲ្យដឹងថា គេបានប្រទះឃើញ អតីតក្រុមតារាចម្រៀង f(x) ដែលមានឈ្មោះថា Sulli នៅក្នុងក្លឹបរាត្រី ។

មិនត្រឹមតែមានក្រុមអ្នកសារព័ត៌មាន បានឃើញរូបនាងនៅក្នុងក្លឹបរាត្រី តែប៉ុណ្ណោះទេ តែថែមទាំងមានក្រុមអ្នកគាំទ្រ មួយចំនួនបានប្រទះឃើញ រូបនាងនៅក្នុងក្លឹបរាត្រីមួយ នាពេលចុងសប្តាហ៍នេះ​ ផងដែរ ។ 

ក្រុមអ្នកគាំទ្របាននិយាយថា មើលទៅ Sulli ហាក់បីដូចជាមាន ភាពសប្បាយរីករាយខ្លាំងណាស់ ជាមួយនឹង ការរាំរែក នៅក្នុងក្លឹបរាត្រីនោះ ពួកគេបានបន្ថែមទៀតថា​ នាងហាក់បីដូចជាមិន មានការភ័យខ្លាចអ្វីបន្តិចទាល់តែសោះ ។

/

ពេលនេះរូបថតរបស់នាង ត្រូវបានចែករំលែកពេញ ប្រព័ន្ធផ្សព្វផ្សាយ ហើយកំពុងតែមានភាពល្បីល្បាយ យ៉ាងខ្លាំង ថែមទៀតផង ។

ស្លៀកសម្លៀកបំពាក់ខ្មៅដែលបានបង្ហាញ នៅក្បែរ Sulli នឹងបានបង្ហាញពីភាពសិចស៊ីរបស់នាង ។ នាងបានបង្ហាញនូវជំនាញរាំរបស់នាងខណៈពេលកាន់ភេសជ្ជៈគ្រឿងស្រវឹង ដាក់នៅខាងលើក្បាលរបស់នាង ។

ទោះបីជានាងបាន បង្ហោះរឿងស្មុគស្មាញ ដែលមានជម្លោះជាមួយនឹង នរណាម្នាក់ក៍ដោយ ដែលទាក់ទងនឹងការបង្ហោះនៅលើគណនី Instagram របស់នាង តែនាងនៅតែ បន្តប្រកាសថតជាមួយមិត្តប្រុសរបស់នាង Choiza និងផឹកជាមួយមិត្តភក្តិរបស់នាង ដោយភាពរីករាយ ៕

/

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ koreaboo