Lena Pettersson អ្នករាយការណ៍របស់វិទ្យុស៊ុយអែត បានធ្វើដំណើរតាមយន្តហោះ Kenya Airways នៅអាកាសយានដ្ឋាន Schiphol, Amsterdam, ប្រទេសហូឡង់។

នៅក្នុងពេលហោះហើរ គាត់បានសង្កេតឃើញបុរសម្នាក់អាយុប្រហែល៣០ឆ្នាំ ដែលអង្គុយក្បែរខ្លួនកំពុងមានជំងឺធ្ងន់ ដោយបែកញើស និងប្រកាច់។ បើទោះជាអ្នកបំរើក្នុងយន្តហោះបានស្រែក សុំការជួយពីភ្ញៀវដ៏ទៃផ្សេងទៀតដែលមានបទពិសោធន៏ ក៏យន្តហោះនៅតែបន្តធ្វើការហោះហើរដដែល។

/

យន្តហោះរបស់ក្រុមហ៊ុន Kenya Airways នៅតែហោះហើរពេលបុរសម្នាក់មានជំងឺយ៉ាងធ្ងន់ធ្ងរ

អ្នកជំងឺដែលមានវាសនាអាក្រក់នេះ បានបាត់បង់ជីវិតនៅរយះពេលពីរបីម៉ោងក្រោយមក។ អ្នកបំរើក្នុងយន្តហោះ បានផ្លាស់ប្តូរអ្នកដំណើរដែលអង្គុយក្បែរអ្នកដែលស្លាប់ចេញ ប៉ុន្តែមិនមានកន្លែងនៅសល់សំរាប់ស្រ្តី Pettersson និងមិត្តភក្តិរបស់គាត់ផ្លាស់ប្តូរឡើយ។ សាកសពបុរសម្នាក់នោះមិនត្រូវបានវេចខ្ចប់ឡើយ គឺដាក់ឲ្យដេកលើកៅអីអង្គុយបី។ ព្រោះតែបុរសម្នាក់នោះរាងខ្ពស់បន្តិច ជើងរបស់គាត់ត្រូវបានលយចេញមកផ្លូវដើរ គឺនៅឆ្ងាយពីកៅអីដែលអ្នកស្រី Pettersson អង្គុយតែពីរបីសង់ទីម៉ែត្រប៉ុណ្ណោះ។

/

Lena Pettersson ត្រូវអង្គុយក្បែរអ្នកដំណើរដែលស្លាប់ពេញ១០ម៉ោង

នៅពេល Lena Pettersson ត្រលប់មកដល់ស្រុកកំណើតវិញ គាត់បានផ្ញើពាក្យបណ្តឺងលើក្រុមហ៊ុនKenya Airways និងទាមទារសំណង។ ពីរខែក្រោយមក Pettersson ទើបទទួលបានទឹកប្រាក់ចំនួន៧១៣ដុល្លារ ស្មើនឹងពាក់កណ្តាលតំលៃសំបុត្រហោះហើរ និងពាក្យសុំទោសពីក្រុមហ៊ុន Kenya Airways៕

ដោយ៖ សិលាប្រភព៖ k14