ស្រ្ដីជនជាតិថៃម្នាក់ ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ៤៣ឆ្នាំ ពីបទរិះគន់ត្រកូលរាជវង្ស  ដែលនេះគឺជាការផ្ដន្ទាទោសដ៏ធ្ងន់បំផុតមិនធ្លាប់មាន សម្រាប់ការប្រមាថដល់របបរាជានិយម ។

/

អតីមន្រ្ដីរាជការស៊ីវិល ដែលគេស្គាល់ថាមានឈ្មោះ Anchan បានបង្ហោះគ្លីបជាសម្លេង ពី Podcast នៅលើបណ្ដាញសង្គម។ ស្រ្ដីវ័យ ៦៣ ឆ្នាំម្នាក់ទៀត បាននិយាយថា គាត់គ្រាន់តែចែករំលែកគ្លីបសម្លេងតែប៉ុណ្ណោះ ប៉ុន្ដែគាត់ពុំបាន comment នៅលើមាតិកានោះឡើយ ។

 ច្បាប់ lèse-majesté របស់ថៃ ដែលដាក់បម្រាមមិនឱ្យប្រមាថព្រះមហាក្សត្រ  គឺជាកម្រងច្បាប់មួយ ក្នុងចំណោមច្បាប់ដ៏តឹងរឹងបំផុត នៅក្នុងពិភពលោក ។ ក្រោយពីស្ងាត់រយៈពេល ៣ ឆ្នាំ រដ្ឋាភិបាលថៃ បានដាក់ច្បាប់ដ៏ចម្រូងចម្រាសនេះឱ្យមានប្រសិទ្ធភាពឡើងវិញ ក្នុងគោលបំណងបង្រ្កាបលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរាប់ខែ ដោយបាតុករ ទាមទារឱ្យមានការផ្លាស់ប្ដូររបបរាជានិយម ។

 មេធាវីរបស់លោកស្រី បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ្នកស្រី Anchan បានសារភាពទោសកំហុសចំពោះការរំលោភបំពាន ចំនួន ២៩ ករណីផ្សេងៗគ្នានៃការចែករំលែក និងបង្ហោះគ្លីបសម្លេងនៅលើបណ្ដាញ YouTube  និង Facebook នៅចន្លោះឆ្នាំ ២០១៤ និងឆ្នាំ ២០១៥ ។

 ដំបូងឡើយ អ្នកស្រីត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ៨៧ ឆ្នាំ ប៉ុន្ដែអ្នកស្រីត្រូវបានតុលាការសម្រាលទោស ដោយសារតែអ្នកស្រីបានសារភាពពីទោសកំហុសរបស់ខ្លួន ។

 អ្នកស្រី Anchan គឺជាជនសង្ស័យម្នាក់ ដែលស្ថិតក្នុងចំណោមជនសង្ស័យ ១៤ នាក់ ដែលរងការចោទប្រកាន់ដោយច្បាប់ lèse-majesté ក្នុងរយៈពេលដ៏ខ្លីក្រោយពីរដ្ឋាភិបាលយោធា ដណ្ដើមអំណាចកាលពីឆ្នាំ ២០១៤  ដោយរដ្ឋាភិបាលនេះ ប្ដេជ្ញាបញ្ឈប់ការរិះគន់ចំពោះរបបរាជានិយម ។

 ក្រុមមនុស្សប៉ុន្មាននាក់នេះ ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ហោះគ្លីបសម្លេងនៅ លើ Podcast  ដែលមានឈ្មោះថា “popular in dissident circles” ដែលបានសួរទៅកាន់គណនីផ្លូវការរបស់របបរាជានិយម។ អ្នកបង្កើត podcasts នេះ ជាប់គុកតែ ២ ឆ្នាំប៉ុណ្ណោះ និងត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ ៕

 ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC