ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនទូរស័ព្ទក្នុង ស្រុកមួយ បានធ្លាក់ពីលើទូកកំសាន្ដចូលទៅ ក្នុងទឹក នៅពេលដែលជនរងគ្រោះកំពុងចូល រួមកម្មវិធីជប់លាង ផឹកស៊ីសប្បាយ ជាមួយថ្នាក់ដឹកនាំ និងមិត្ដរួមការងារ ហើយទំនងជា ស្រវឹងខ្លាំង ទើបបណ្ដាលឱ្យជនរងគ្រោះដើរ ធ្លាក់ពីលើទូកចូលទៅក្នុងទឹក ហើយរហូត ដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣នេះ ជនរងគ្រោះមិនទាន់ត្រូវបានសាច់ញាតិ និងកម្លាំងសមត្ថកិច្ចរកឃើញនៅឡើយទេ ដោយ គេសង្ស័យថាស្លាប់បាត់ទៅហើយនោះ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ករណីបុគ្គលិកក្រុម ហ៊ុនទូរស័ព្ទក្នុង ស្រុកមួយ ធ្លាក់ពីលើទូក កំសាន្ដ ចូលទៅក្នុងទន្លេខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង ប្រមាណ៧និង៥០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅចំណុចមាត់ទន្លេមុខផ្សាររាត្រី សង្កាត់ វត្ដភ្នំ ខណ្ឌដូនពេញ ។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យ ដឹងទៀតថា ជនរងគ្រោះដែលធ្លាក់ពីលើទូក កំសាន្ដចូលទៅក្នុង ទឹកទន្លេ ហើយរកមិន ទាន់ឃើញនោះ ឈ្មោះកែវ វាសនា អាយុ ២៨ឆ្នាំ បុគ្គលិកផ្នែកអាយធី របស់ក្រុម ហ៊ុន ទូរស័ព្ទ ស្នាក់នៅផ្ទះលេខ២៦៤ ផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឱ្យដឹងក្រោយពីសាកសួរ ដំណើររឿងបញ្ជាក់ថា មុនពេលកើតហេតុ ថ្នាក់ដឹកនាំក្រុមហ៊ុន ទូរស័ព្ទមួយនេះ បាន ជួលទូកកំសាន្ដរបស់លោកអ៊ីប្រាហ៊ីម ជន ជាតិខ្មែរឥស្លាម អាយុ៦៨ឆ្នាំ ឈ្មោះ ចតុមុខ០៥ ដើម្បីរៀបចំកម្មវិធីជប់លាង ផឹកស៊ី សប្បាយ តាមដងទន្លេ ដោយមានបុគ្គលិក ចូលរួម ប្រមាណ៧០នាក់ ដោយចងភ្ជាប់ទូក ជាពីរ ។

សមត្ថកិច្ចបានបន្ដទៀតថា នៅពេលដែល កម្មវិធីចាប់ផ្ដើមនៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ទូក កំសាន្ដបានធ្វើដំណើរតាមដង ទន្លេ លុះដល់៣ម៉ោងក្រោយ ដែលគ្រប់ម៉ោង ជួល ក៏ត្រឡប់មកច្រាំងវិញ ។ ពេលធ្វើ ដំណើរជិតមកដល់ច្រាំងទន្លេ មុខផ្សាររាត្រី សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ជនរងគ្រោះកែវ វាសនា ដែលមានអាការៈ ស្រវឹងខ្លាំងផង នោះ បានដើរទៅរកបន្ទប់ទឹក នៅលើទូក ដើម្បីបត់ជើង ប៉ុន្ដែបែរជាដើរ ចូលខុសបន្ទប់ ទឹកបណ្ដាលធ្លាក់ចូលទឹកទន្លេ តែម្ដង បង្កឱ្យ មានការភ្ញាក់ផ្អើលដល់ ថ្នាក់ដឹក នាំនិងមិត្ដ ភក្ដិរួមការងារទាក់ទងមកសមត្ថកិច្ច ដើម្បី ជួយអន្ដរាគមន៍ ។

ប៉ុន្ដែការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច និងសាច់ញាតិ ដែលជួលគេឱ្យចុះរាវរកនៅ ក្នុងទឹកតាំង ពីម៉ោងកើតហេតុ រហូតដល់ ព្រឹក ទាបភ្លឺនៅតែមិនទាន់ឃើញជនរងគ្រោះ នៅឡើយទេ ហើយរហូតដល់រសៀលថ្ងៃ ដដែលនេះ ក៏មិនទាន់ឃើញជនរងគ្រោះនៅ ឡើយ ដែលគេសង្ស័យថា បានលង់ទឹក ស្លាប់ ហើយសពជនរងគ្រោះទំនងជាអណ្ដែត តាមខ្សែ ៕

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល