មុននេះពីរបីសប្តាហ៍ Samsung បានបំពេញបន្ថែមបួនពណ៌ទៀតសំរាប់ស្មាតហ្វូន Galaxt S IIIគឺពណ៌ត្នោត, ខ្មៅ, ក្រហម និងពណ៌ប្រផេះ។ កាលពីថ្ងៃទី21/9 Samsung ក៏បានបន្ថែមនូវពណ៌មួយទៀតសំរាប់នារីៗគឺពណ៌ផ្កាឈូក។

width=365

Samsung Galaxy S III ពណ៌ផ្កាឈូក

ស្មាតហ្វូននេះនឹងដាក់លក់ដំបូនគេ នៅលើទីផ្សារប្រទេសកូរ៉េនៅសប្តាហ៍ក្រោយ។ នៅមិនទាន់ច្បាស់ថា Galaxy S III ពណ៌ផ្កាឈូកនឹងដាក់លក់នៅលើទីផ្សារប្រទេសផ្សេងៗទៀតរឺក៏អត់ទេ?ប៉ុន្តែបើតាមគេហទំព័រ GSMArena បានឲ្យដឹងថាអ្នកប្រើប្រាស់ទាំងអស់អាចជ្រើសរើសពណ៌ណាមួយក៏បាន ដែលខ្លួនស្រលាញ់ចូលចិត្តនៅថ្ងៃបុណ្យណូអែលខាងមុខនេះ។ ក្រៅពីពណ៌សំបកចេញ គឺរូបសណ្ឋានខាងក្នុងដូចទាំងអស់នឹង Galaxy S III ពណ៌ស និងខៀវ ដែលបានបង្ហាញខ្លួនកាលពីខែឧសភាកន្លងទៅនេះ ជាមួយនឹង CPU Quad-Core, អេក្រង់ HD 720p 4,8, camera 8MP,...

/

 

ដោយ៖ សិលាប្រភព៖ tte