បើតាមប្រភពសារព័ត៌មាន Yourhealth ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានសរសេរអោយដឹងថា វាគឺជារឿងអព្ភូតហេតុមួយ ខណៈពេលដែលក្មេងប្រុសវ័យ  6  ឆ្នាំម្នាក់ ក៏ដូចជាក្រុមគ្រួសាររបស់គេបានរង់ចាំអស់រយៈពេលយ៉ាងយូរតែជាចុងក្រោយទំព័រប្រវត្តិសាស្រ្តថ្មីក៏បានចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី។

គឺមានក្មេងប្រុសវ័យ 6  ឆ្នាំម្នាក់   ជាចុងបញ្ចប់ក៏ទទួលបានការបរិច្ចាកសរីរាង្គតម្រងនោម ដែលធ្វើអោយគេក្លាយទៅជាអ្នកដែលទទួលបានសរីរាង្គនេះ ក្មេងជាងគេបំផុត ។ គួរបញ្ជាក់ផងដែរថា អ្នកដែលបានបរិច្ចាកសរីរាង្គ  ទៅអោយក្មេងប្រុសខាងលើនេះ   មិនជាប់ពាក់ព័ន្ធជាសាច់ញាត្តិបងប្អូនរបស់ក្រុមគ្រួសារក្មេងប្រុសនេះ នោះទេ។

width=500

ក្មេងប្រុសនោះមានឈ្មោះថា Bryan Liu កំពុងតែសម្រាកព្យាបាលជម្ងឺរបស់គេ នៅឯ  មន្ទីរពេទ្យនៃសាកលវិទ្យាល័យជាតិ  (NUH)    បន្ទាប់ពីគេត្រូវបានធ្វើការវះកាត់ផ្តូរសរីរាង្គនោះ  កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ។  លើសពីនេះទៅទៀត   បើតាមរបាយការណ៍របស់ភា្នក់ងារសារព័ត៌មាន  The New Paper បានអោយដឹងថា ក្មេងប្រុសនេះ  កើតមកមានតម្រងនោមតែមួយ  ហើយមានជាលិកាខុសប្រក្រតីទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមថា ៖​ ម្តាយរបស់គេដែលមានឈ្មោះSerene Ng  នឹងមានអ្វី  38​  ឆ្នាំ   ក៏ធ្លាប់បានធ្វើការបរិច្ចាកនូវសរីរាង្គតម្រងទឹកនោមរបស់ខ្លួនទៅអោយកូនផងដែរ តែជាអកុសលមិនយូរប៉ុន្មាន ការវះកាត់ប្តូរសរីរាង្គនោះត្រូវបានបរាជ័យ  ដោយសារតែស្ថានភាពអាក្រក់មួយបានកើតឡើង ដោយសារការលុកលុយរបស់ពពួកវីរូសដែលក្រោយមកត្រូវបានវះកាត់យកចេញវិញក្នុងអំឡុងខែ កញ្ញា ឆ្នាំ 2009។

width=493

ដោយឡែក ពេលនេះក្រុមគ្រួសារក្មេងប្រុសនេះ  ពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ក៏ដូចជាធ្វើការថ្លែងនូវអំណរអរគុណ   ចំពោះអ្នកដែលបានធ្វើការបរិច្ចាកសរីរាង្គតម្រងទឹកនោមរបស់គេផ្ទាល់មកអោយក្មេងប្រុសនេះ   ទាំងគេមិនបានជាប់សាច់ឈាម នឹងក្មេងប្រុសវ័យ  6  ឆ្នាំនេះបន្តិចសោះ ហើយការបរិច្ចាកមួយនេះ ក៏ជាករណីមួយដែលបានបញ្ជាក់ផងដែរថា ក្មេងប្រុសនេះ គឺជាមនុស្សដែលក្មេងជាងគេបំផុតក្នុងការទទួលយកនូវសរីរាង្គតម្រងទឹកនោម៕

 

ដោយ ៖ ពិសិដ្ឋប្រភព​៖ yourhealth