(ភ្នំពេញ)៖ ថ្ងៃនេះគេហទំព័រ ទំព័រកំសាន្ត សូមនាំអារម្មណ៍ប្រិយមិត្ត មកស្តាប់កម្សាន្តនូវចម្រៀងមួយបទ ដែលមានចំណងជើងថា «ស៊ូឃ្លាត» ច្រៀងដោយយុវជនម្នាក់ឈ្មោះ អ៊ួន រតនៈបណ្ឌិត ហើយបទនេះដែរជាសំនៀងម្ចាស់ដើមដោយលោក វង្ស ដារារតនា ដែលបច្ចុប្បន្នកំពុងតែ ទទួលបានការគាំទ្រខ្លាំង លើទីផ្សាចម្រៀង ជាពិសេសសម្រាប់មិត្តៗ យុវវ័យខ្មែរទាំងប្រុស-ស្រីតែម្តង។
បទនេះ ត្រូវបានបង្ហោះឡើងនៅលើបណ្តាញយូធូប ដែលទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ ពីសំណាក់ទស្សនិជនខ្មែររាប់លាននាក់។ យ៉ាងណាមិញ ខណៈបទនេះកាន់តែល្បីរន្ទឺ ថ្មីៗនេះមានយុវជនម្នាក់ឈ្មោះ អ៊ួន រតនៈបណ្ឌិត បានជ្រើសយកបទ «ស៊ូឃ្លាត» ដើម្បីច្រៀងតាមអមដោយការដេញហ្គីតាខ្លួនឯង ពេលបានស្តាប់ហើយពិតជាពីរោះ មិនចាញ់ម្ចាស់សំនៀងដើមប៉ុន្មានឡើយ។
ដើម្បីជ្រាបច្បាស់ថាមួយបទនេះប្លែក និងគួរឲ្យចាប់អារម្មណ៍បែបណាខ្លះ សូមទស្សនាកម្សាន្ត ជាមួយគេហទំព័រកំសាន្ត ទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី