កំសាន្ត ៖ រូបរាងខ្មោចនេះត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០០៩ ដោយការប្រកួតរូបថតកាត់-តលើអ៊ីនធើណិត លើប្រធានបទ ប្រជែងរូបបែបព្រលឹងខុសធម្មជាតិ។ ក្រោយមក Slender Man ក៏ប្រែទៅជាល្បីឡើង រហូតមានគេសរសេរសៀវភៅច្រើន រួមមានទាំងប្រលោមលោក ឯកសារជាដើម។ រហូតដល់ឆ្នាំ 2016 ផលិតកម្ម Screen Gems ដែលនៅក្រោមផលិតកម្ម Sony Pictures រួមសហការជាមួយ Mythology Entertainment បានផលិតជាភាពយន្តពីខ្មោច Slender Man នេះឡើង។

/

Slender Man គឺជាខ្មោចម្យ៉ាង (ឬអាចហៅថាជាបិសាច) ដែលរូបរាងស្គមវែង ផ្ទៃមុខគ្មានស្អីសោះ ពោលគឺទទេរស្អាតលើមុខ ហើយសំលៀកបំពាក់វាភាគច្រើន គឺអាវធំពណ៌ខ្មៅ មានក្រវ៉ាត់-ក ហើយនៅក្នុងព្រៃជ្រៅ។ ប៉ុន្តែ Slender Man គ្មានរូបរាងពិតប្រាកដទេ ជួនកាលប្រែជាអ្វីក៏បាន តាមការស្រមើស្រមៃរបស់អ្នកនិពន្ធសាច់រឿង ហើយជាធម្មតាគឺ ដៃវែង ជើងវែង ដែលដៃជើងវាអាចពន្យឺត មកធ្វើបាបយើង ឬប្រមាញ់សត្វក្នុងព្រៃ។

/

ចង់ដឹងថា ខ្មោចគ្មានមុខ ដៃវែងជើងវែងនេះ គួរឱ្យខ្លាចប៉ុណ្ណា? កុំភ្លេចទៅទស្សនារឿង Slender Man ដែលនឹងចាប់បញ្ចាំងពីថ្ងៃទី ២៤ សីហានេះតទៅ។

ទស្សនា Trailer នៅទីនេះ

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជាwww.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited