កាលពីឆ្នាំទៅ ក្រុមហ៊ុនចិន Dexta Robotics បានចាប់ផ្ដើមធ្វើការអភិវឌ្ឍឧបករណ៍មួយដែលអាចចាប់យកសកម្មភាពរបស់ដៃ ប៉ុន្ដែ ជំនួសឱ្យការបង្កើតជាស្រោមដៃ ដូចទៅនឹងបណ្ដាក្រុមហ៊ុនដទៃ Dexta Robotics បែរជាបង្កើត “គ្រឿងឆ្អឹង” ភ្ជាប់ពីខាងក្រៅខ្នងដៃ និងមានតម្លៃទាប។

/

ឧបករណ៍នេះ មានឈ្មោះថា Dexmo បច្ចុប្បន្នកំពុងទទួលការអភិវឌ្ឍបន្ត។ Dexmo អាចត្រូវបាន ប្រើប្រាស់ដូចជាប្រព័ន្ធបញ្ជាពីចម្ងាយទៅលើមនុស្សយន្ដ ឬរ៉ូបូត។ Dexmo ក៏ជួយឱ្យអ្នក ស្គាល់នូវ ទំហំនៃរបស់អ្វីដែលដែលអ្នកកំពុងប៉ះនៅលើអេក្រង់។

នៅក្នុងមុខងារជាបាតដៃរបស់មនុស្សយន្ដ ឧបករណ៍ Dexmo នេះ ក៏អាចបញ្ជាទៅលើដៃសិប្បនិម្មិតដែលគេប្រើក្នុងវេជ្ជសាស្ដ្រ។ ជាងនេះ វាត្រូវបានគេរចនាឡើង សម្រាប់បំពេញភារកិច្ចដែលមានគ្រោះថ្នាក់កម្រិតខ្ពស់ ដូចជា ស្វែងរក និងកំទេចមីន។ល។

ក្រៅពីនេះ Dexmo អាចត្រូវបានប្រើប្រាស់ដើម្បី mix បទចម្រៀង ឬអាចប្រើដើម្បីបញ្ជារថយន្ដពីចម្ងាយ រួមនឹងមុខងារដទៃរាប់មិនអស់។

/

បច្ចុប្បន្ន Dexta Robotics កំពុងស្វែងរកទុនចំនួន ២០០.០០០ដុល្លារអាមេរិក តាមរយៈ គេហទំព័រ Kickstarter ដើម្បីផលិត និងដាក់លក់ក្នុងទីផ្សារ។ ចាប់ពីខែឧសភា ឆ្នាំ ២០១៥ អ្នកអាចទទួលបានឧបករណ៍នេះ ដោយចំណាយប្រាក់ត្រឹមតែ ៦៥ដុល្លារអាមេរិក នៅពេលគម្រោងនេះ ប្រមូលបានទុនគ្រប់ចំនួន។

ដើម្បី​ជ្រៀប​ច្បាស់​ជាង​នេះ សូម​ចុច​ទស្សនា​វីដេអូ​មួយ​ចំនួន ដូច​ខាង​ក្រោម ៖

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Engadget/Youtube