ស្ទើរតែមិនគួរអោយជឿ ៖ អ្នកដំណើរ បរទេសមួយរូប បានស្លាប់បាត់បង់ជីវិតថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ បន្ទាប់ពី សន្លប់បាត់បង់ស្មារតី ភ្លាមៗ អំឡុង ធ្វើ ដំណើរតាមជើងហោះ ហោះពីទីក្រុង សៀងហៃ ប្រទេសចិន ទៅកាន់ទីក្រុង បាងកក ប្រទេសថៃ

/

ប្រភពសារព័ត៌មាន ក្រោយពីបាន  ដកស្រង់  ក្រុមហ៊ុន  អាកាសចរណ៍  Shanghai Airlines បានចុះ ផ្សាយអោយដឹងថា យន្តហោះក្រុមហ៊ុន Shanghai Airlines ជើងហោះហើរ FM855 បានហោះចេញ ពី  អាកាស  យានដ្ឋាន  អន្តរជាតិ  Pudong International Airport វេលាម៉ោង ៣ រសៀល ថ្ងៃអាទិត្យ គ្រោងនឹងចុះចត នៅទីក្រុងបាងកក ប្រទេស   ថៃ នៅ  វេលាម៉ោង ៦ និង ៥០ នាទីល្ងាច ប៉ុន្តែ យន្ត ហោះដឹកអ្នកដំណើរខាងលើ បានបង្វែរជើងហោះហើរ ដោយ   ចុះចត នៅក្រុង Nanchang ប្រទេស ចិនវិញ នៅម៉ោង ៤ និង ៤០ នាទី ក្រោយពីអ្នកដំណើរ បរទេស ភេទប្រុសម្នាក់ មានអាការៈ មិនសូវ ស្រួល រហូតសន្លប់បាត់បង់ស្មារតី ។

បើទោះជាមានការខិតខំ ប្រឹងប្រែង ជួយសង្គ្រោះបឋម បុរសរងគ្រោះ ពីសំណាក់ បុគ្គលិកបម្រើការ លើយន្តហោះយ៉ាងណាក៏ដោយចុះ ជាអកុសល លោក  បា  នស្លាប់បាត់បង់ជីវិត ដដែល ក្រោយ ពី បញ្ចូនទៅដល់មន្ទីរពេទ្យ Nanchang ។ យន្តហោះក៏  បាន  បន្តដំណើរ ដល់ក្រុងបាងកក គោលដៅ គ្រោងទុកនៅវេលាម៉ោង ៨ យប់ថ្ងៃដដែល ។ គួរបញ្ជាក់    ថា ករណីស្លាប់ បុរស ជនជាតិ ឥណ្ឌា ជា អ្នកដំណើរ លើកនេះ​កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត នៅឡើយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា