ការផោម ជារឿងធម្មតារបស់មនុស្សយើងដែលចៀសមិនរួច! ហើយក៏វាជារឿងដ៏សែនខ្មាស់អៀនមួយផងដែរ សម្រាប់មនុស្សទូទៅព្រោះការផោមនេះ វាបណ្ដាលអោយមានក្លិនស្អុយ ចេញពីក្នុងខ្លួនរបស់យើងផ្ទាល់ ហើយវានាំអោយបាក់មុខជាខ្លាំងប្រសិនបើកំពុងតែនៅក្នុងចំណោមហ្វូងមនុស្សឬមានមនុស្សនៅក្បែរ។/តែក្រុមហ៊ុនមួយរបស់ជប៉ុនកាលពីពេលថ្មីៗនេះបានដាក់បង្ហាញខោទ្រនាប់ថ្មីដែលមានសមត្ថភាពក្នុងការសម្រួលអោយអ្នកប្រើប្រាស់អាច ផោម បានយ៉ាងស្រួល ដោយមិនមានបញ្ហាខ្មាស់គេ ដោយខោទ្រនាប់ថ្មីនេះអាចទប់សម្លេងបាន ១០០% ហើយថែមទាំងអាចបំបែកក្លិនអាក្រក់ដែលចេញមកនោះអោយរលាយអស់ទៀតផង។/ខោទ្រនាប់ម៉ាក DEOEST ត្រូវបានគេចេញផ្សាយជាខោទ្រនាប់ដែលអាចបំបាត់ក្លិនស្អុយរបស់ផោមក៏ដូចជាអាចសម្លាប់បាក់តេរី ដែលផ្ដុំនៅកន្លែងសំខាន់ៗបានទៀតផង។ វាត្រូវបានគេធ្វើឡើងដោយអំបោះដែលមានលាយសារធាតុពិសេស មានសមត្ថភាពក្នុងការស្រូបក្លិនស្អុយ និងបំបែកក្លិនស្អុយបាន ១០០% ហើយខោនេះកំពុងតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់មនុស្សទូទៅ និងរង់ចាំថ្ងៃចេញលក់ជាផ្លូវការ៕

ដោយ៖ ផានិតប្រភពពី៖ rocketnews24