ថៃ ៖ តារាសម្តែងល្បីឈ្មោះទាំងវ័យក្មេង ដែលត្រូវបានមហាជនស្គាល់ថា គឺជាតួខ្យងស័ង្គ ហើយគេមានឈ្មោះថា Gino Chayanin Taowiset និងឈ្មោះហៅក្រៅថា Gino ។ បច្ចុប្បន្ននេះតារាសម្តែងថៃរូបនេះ ធំពេញរូបពេញរាងហើយ កាន់តែសង្ហានិងគួរឲ្យក្នាញ់ទៀតផង ។ 

/

/

យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការប្រទេសថៃបានឲ្យដឹងថា Gino Chayanin Taowiset ពេលនេះមានអាយុ ១២ ឆ្នាំហើយ ។ ហើយឥលូវនេះគេនៅបន្តការសម្តែងផង និងបន្តការសិក្សានៅសាលា Sarasarnpithaya School នៅក្នុងប្រទេសថៃ ។ 

មានមនុស្សមិនតិចដែលលាន់មាត់ថា តួខ្យងស័ង្គពេលធំឡើង មើលមួយភ្លែតសង្ហាដូច James Jirayu ប៉ុន្តែនៅពេលដែលឃើញរូបថតគេ បង្ហោះជាមួយនិងកំពូលតារាសម្តែងថៃលោក Mark Prin កាន់តែធ្វើឲ្យ Fans យករូបគេមកប្រៀបជាមួយនិងតួប្រុសក្នុងរឿង ស្នេហាអនឡាញ ។

ចុះមិត្តៗអ្នកដែលនិយមគាំទ្រតារាថៃទាំង ៣ ដួងនេះយល់យ៉ាងណាដែរ?

/

/

/

មួយសន្លឹកនេះពិតជាស្រដៀងជាមួយនិងលោក James Jirayu ខ្លាំងណាស់ 

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook