ថ្មីៗនេះ Evleaks ទើបតែបង្ហើបឲ្យដឹងពីព័ត៌មាន អមមកជាមួយនូវរូបភាព នៃលិខិតអញ្ជើញចូលរួម ព្រឹត្តិការណ៍ នៃការបង្ហាញណែនាំកំពូលស្មាតហ្វូនស៊េរីបន្ទាប់របស់ Samsung។ នៅក្នុងរូបភាព អ្នក អាចសង្កេតឃើញផ្នែកនៃគែមៗប្រអប់ ផ្គុំគ្នាបង្កើតបានជាលេខ 7 ដែលចង់សំដៅទៅលើឈ្មោះ នៃស្មាតហ្វូន ដែលក្រុមហ៊ុនកំពុងតែធ្វើការរៀបចំបង្ហាញណែនាំខ្លួន។ Hashtag #TheNextGalaxy ក៏បានលេចចេញមក ដូចទៅនឹងព្រឹត្តិការណ៍បង្ហាញណែនាំស្មាតហ្វូនត្រកូល Galaxy S បណ្តាឆ្នាំមុនៗ ផងដែរ។ បើនិយាយពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៦ គឺវាបានប្រារព្ធធ្វើមុនមួយថ្ងៃ នៃព្រឹត្តិការណ៍តាំងពិព័រណ៍ MWC 2016 ប្រារព្ធធ្វើជាផ្លូវការ ហើយវាពិតជាសមស្របទៅនឹងទម្លាប់ របស់ Samsung ជារៀងរាល់ឆ្នាំផងដែរ។

/

Galaxy S7 ត្រូវបានគេដឹងថា នឹងមានច្រើនម៉ូដែលផ្សេងគ្នា ក្នុងនោះក៏មានម៉ូដែល Edge ដែលមាន គែមកោងសងខាងផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅថ្មីនេះ គណនី Twetter របស់ Evleaks ក៏បាន ធ្វើការបង្ហោះរូបភាពចចាមអារ៉ាមមួយ ស្តីពីរូបរាងពិតរបស់ Galaxy S7 ផងដែរ។ តាមរយះ រូបភាពនោះ បានឲ្យដឹងថា Galaxy S7 មានការរចនាម៉ូតដូចច្រើនទៅនឹង Galaxy S6៕

- អានអត្ថបទ៖ នេះគឺជារូបភាពពិតប្រាកដរបស់ Galaxy S7 និង Galaxy S7 Edge?- អានអត្ថបទ៖ iPhone នឹងមានបច្ចេកវិទ្យា សាកថ្មអត់ខ្សែ នៅឆ្នាំ ២០១៧?

 

ប្រែសម្រួល៖ មង្គលប្រភព៖ Evleaks, Tinhte