តារកូរ៉េ ៖ ផលិតកម្ម YG Entertainment បានអះអាងថា ក្រុមតារាចម្រៀង iKON, WINNER និង Psy និងវិលត្រលប់មកវិញនៅក្នុងឆ្នាំនេះ ហើយរឿងដ៍គួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត ក្រុមតារាចម្រៀងដ៏ល្បីប្រចាំប្រទេស 2NE1 ក៏នឹងវិលត្រលប់មកវិញក្នុងពេលឆាប់ៗនេះដូចគ្នាដែរ ។ 

កាលពី ២​ទៅ ៣ ថ្ងៃមុន មានសំណួរមួយបានចោតសួរថា តើវាគឺជាការពិតដែរ ឬ ទេ? ឬគ្រាន់តែការពាក្យចចាមអារាមដែលគ្រាន់តែឲ្យក្រុមអ្នកគាំទ្រសប្បាយចិត្ត ហើយចុះមានកាលបរិឆ្ឆេទច្បាស់លាស់ដែរ ឬ ទេ?

ផលិតកម្ម YG Entertainment ក៍បានអះអាងថា វាគឺជាការពិតដោយមិនបានប្រដិតនោះឡើយ ហើយក្រុម 2NE1 នឹងត្រូវបានត្រលប់មកជួបជុំគ្នាសារជាថ្មីម្តងទៀត នៅក្នុងខែវិច្ឆិកា ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop