កំសាន្ត ៖ មានមនុស្សច្រើនណាស់មានចម្ងល់ថា ហេតុអ្វីបានជា នាង Bella ranee និងលោក Weir sukollawat អាចស្រលាញ់គ្នាបាន ទាំងដែលពួកគេមិនសូវជាជិតដិតជាមួយគ្នា ហើយសូម្បីតែមិននៅក្នុងស្ថានីយ៍ទូរទស្សន៍ជាមួយដូចជា James Jirayu ឡើយ ។ ប៉ុន្តែរឿងដែល Fans មិនធ្លាប់បានដឹងនោះ Camnews នឹងបង្ហាញឲ្យបងប្អូនបានដឹង ។ 

ជាការពិតណាស់​ កាលពីឆ្នាំ ២០១២ នាង Bella ranee និងកំលោះសង្ហា គឺ លោក Weir sukollawat ជាមិត្តប្រុសមិត្តស្រីសព្វចិត្តនេះ ពួកគេត្រូវបានអ្នកដឹកនាំឲ្យថតរឿង Fatherland ជាមួយគ្នា ។ ប៉ុន្តែជាអកុសលរឿងនោះមិនបានចាក់បញ្ចាំងនៅតាមរោងភាពយន្តឡើយ ។ 

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងរឿង Fatherland នេះ គឺជាតួអង្គសំខាន់ចំនួន ៤ នាក់ គឺ មានដូចជា លោក Weir sukollawat ត្រូវសម្តែងជាគូជាមួយនិងនាង Davika រីឯ នាង Bella ranee ចាប់ដៃគូជាមួយ និង លោក Ananda everingham ។​

ទទ្ទឹមនឹងនេះផងដែរ តារាស្រីវ័យ ២៧ ឆ្នាំ បាននិយាយថា នាងបានស្គាល់ ព្រមទាំងជិតដិតជាមួយ លោក Weir sukollawat មុនពេលបានសម្តែងជាមួយនិង James Jirayu ទៅទៀត ៕

/

/

/

/

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ daranews