កំសាន្ត ៖ Solo: A Star Wars Story នាំយើងទៅជីកកកាយ ពីជីវិតកាលពីនៅក្មេងរបស់ Han Solo ដែលធ្លាប់ធ្វើជាចោរ រត់ជុំវិញចក្រវាឡ និងធ្លាប់ទទួលបានជោគជ័យក្នុងការលួចដ៏អស្ចារ្យមួយចំនួននៅក្នុងពិភពហ្គាឡាក់ស៊ី។ ក្រោយមកគេក៏បានជួបដៃគូដ៏ល្អនោះគឺ Chewbacca ដែលពួកគេទាំង២នឹងត្រូវជួបប្រទះកំពូលអ្នកភ្នាល់ដ៏ល្បីមួយរូបគឺ Lando Calrissian។

/

យើងក៏កត់សម្គាល់ថាតួអង្គជួរមុខជាច្រើនបានចូលរួមសម្តែងនៅក្នុងរឿងនេះដូចជា Alden Ehrenreich ជាតួអង្គ Han Solo, Woody Harrelson (ដែលភាគច្រើនស្គាល់គាត់នៅក្នុងរឿង Now You See Me) សម្តែងជាតួអង្គ​​ Beckett, Emilia Clarke (ដែលភាគច្រើនស្គាល់គាត់នៅក្នុងរឿង Me Before You និង Game of Thrones) ជាតួអង្គ Qi'ra, Donald Glover ជាតួអង្គ Lando Calrissian, Paul Bettany (ដែលភាគច្រើនស្គាល់គាត់នៅក្នុងរឿង Avengers) ជាតួអង្គ Dryden Vos

/

នៅក្នុងចំនោមតួអង្គដ៏ល្បីៗ និងសំខាន់ៗរបស់ Star Wars តួអង្គ Han Solo គឺជាតួអង្គមួយក្នុងចំនោមតួអង្គដែលគេចូលចិត្តជាងគេបំផុត។ ក្នុងនាមជាបុគ្គលដែលគ្មានខ្សែស្រឡាយជាប់ជាមួយនឹង The Force ដែលមិនកាន់អាវុធពន្លឺ (lightsaber) និងមានសមត្ថភាពពិសេស បើធៀបទៅនឹង Luke Walker តួអង្គ Han Solo តំណាងឲ្យមនុស្សសាមញ្ញម្នាក់នៅក្នុងភពផ្កាយដ៏សែនឆ្ងាយមួយ ហើយនេះក៏ជាចំនុចដែលធ្វើឲ្យយើងស្រលាញ់និងចូលចិត្តតួអង្គមួយនេះ។ 

/

អ្នកគាំទ្ររឿងនេះបានរង់ចាំភាពយន្ដនិយាយអំពីដើមកំណើតរបស់ Han Solo អស់មួយរយៈដែរហើយ ដូច្នេះហើយវាក៏មិនមែនជាការភ្ញាក់ផ្អើលឡើយ ដែលតួអង្គមួយនេះសំបូរទៅដោយ តារាចោមរោមចង់សម្ដែងទាំងចាស់ ទាំងថ្មី។ មានតារាសម្តែងប្រុសជាច្រើនបានចាប់អារម្មណ៍ទៅលើតួអង្គនេះ ប៉ុន្តែមិនទទួលបានដំណែងនេះឡើយដូចជា លោក Miles Teller យើងក៏ធ្លាប់ឃើញគាត់សម្ដែងនៅក្នុងរឿងខ្នាតធំៗជាច្រើនផងដែរ ដូចជារឿង Divergent ព្រមទាំងរឿងបែបវីរបុរស Fantastic Four ផងដែរ។ កម្លោះសង្ហាឆក់បេះដូងនារីៗ នៅ Hollywood, Ansel Elgort ប៊ិះបានសម្ដែងតួអង្គនេះដែរប៉ុន្ដែចុងក្រោយបែរជាអត់វិញ។ Elgort បានចាប់ផ្ដើមល្បីឈ្មោះបន្ទាប់ពីសម្ដែងជាតួអង្គមិត្តប្រុសដ៏ក្រមិចក្រមើមរបស់ក្មេងស្រីមួយរូបដែលមានជំងឺមហារីក (សម្ដែងដោយ Shailene Woodley) ក្នុងភាពយន្ដស្នេហាដ៏កំសត់ថតតាមសៀវភៅប្រលោមលោករបស់ John Green ចំណងជើង The Fault in Our Stars។ ក្រៅពីរឿង Divergent Elgort ក៏ប៊ិះនឹងបានសម្ដែង Solo ទៅហើយមុននឹងត្រូវគេជំរុះចោលវិញ ប៉ុន្ដែមិនថ្វីទេព្រោះថា Elgort បានសម្ដែងក្នុងរឿង Baby Driver វិញ។

/

ប្រសិនបើ Dave Franco ដែលធ្លាប់សម្តែងរឿង Warm Bodies និង 21 Jump Street មុននឹងក្លាយជាតួឯកក្នុងរឿង Neighbours, Now you See Me។ Taron Egerton ប្រហែលជាសម្ដែងមិនទាន់បានយូរដូចអ្នកដទៃទៀតទេ ប៉ុន្ដែគាត់មានកេរ្តិ៍ឈ្មោះល្បីមិនចាញ់អ្នកមុនៗទេ។ ក្រៅពីការសម្ដែងជាតួឯកនៅក្នុងរឿង Kingsman Egerton ក៏បានសម្ដែងជាតួពិបាកៗសម្ដែងដូចជានៅក្នុងភាពយន្ដប្រវត្តិរូប Eddie the Eagle និង Testament of Youth ផងដែរ។

/

បើចង់ជ្រាបឲ្យកាន់តែច្បាស់ជាមួយនឹងជីរប្រវត្តិរបស់ Han Solo កុំភ្លេចមកទស្សនារឿង Solo: A Star Wars Story ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited