ថៃ ៖ ទំនាក់ទំនងស្នេហារបស់តារាសម្តែងប្រុស Alek teeradetch និងនាង Toey Jarinporn ពិតជាមានភាពផ្អែមល្អែមខ្លាំងឡើងពីមួយថ្ងៃទៅមួយ រហូតធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនិងគូស្នេហ៍អ្នកទាំងពីរ ។
នៅក្នុងកម្មវិធី Challenge Yourself The Series តារាប្រុសរូបនេះបាននិយាយថា ខ្លួននិងសង្សារឧស្សាហ៍ជួបគ្នាញឹកញាប់មិនថានៅកន្លែងថត ឬបបួលគ្នាទៅលេងតាមខេត្តនោះទេ ។

តួប្រុសក្នុងរឿង I love you two រូបនេះបានបន្ថែមទៀតថា កំពុងតែមានគម្រោងទៅដើរលេងនៅក្រៅប្រទេសជាមួយគ្នា ប៉ុន្តែមិនមែនទៅតែពីរនាក់នោះទេ ពោលគឺមានមិត្តជិតដិតក្នុងវិស័យសិល្បៈរួមដំណើរផងដែរ ៕




ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook