ថៃ ៖ ថ្មីៗនេះមានពាក្យចចាមអរាមបាននិយាយថា លោក Ken Phupoom​ បានដើរចេញពីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បន្ទាប់ពីសារព័ត៌មានជាច្រើនបានចុះផ្សាយថា លោកនឹងត្រលប់ទៅជាតារាសម្តែងឯករាជ្យជំនួសវិញ ។ 

/

យោងតាមកិច្ចសម្ភាស៍ជាមួយនិង Nine Entertain បានឲ្យដឹងថា តួប្រុសក្នុងរឿង  ព្រះម៉ែនាគី រូបនេះនៅតែរក្សាកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ ហើយលោកកំពុងតែថតរឿងថ្មីមួយដែលមានចំណងជើងថា Rang Ngao Rang Kaen ដែលផលិតដោយ Broadcast Thai Television ។ 

/

តារាសម្តែងប្រុសរូបនេះបន្ថែមទៀតថា គាត់មិនបានអានព័ត៌មានដែលចុះផ្សាយថាលោកចាកចេញពីកន្លែងចាស់ទេ ប៉ុន្តែខ្លួនពិតជាបាននិយាយដាច់ស្រាច់ជាមួយនិង ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថា នឹងនៅតែបន្តកិច្ចកុងត្រាដដែល ។ 

/

ទទ្ទឹមនឹងនេះផងដែរនៅលើគណនីអុិនស្រ្តាក្រាម stories គឺលោក Ken phupoom បានចែករំលែករូបថតជាមួយនិងអ្នកដឹកនាំម្នាក់របស់ Broadcast Thai Television ឈ្មោះថា Nong Arunosha ។ នៅក្នុងរូបភាពនោះមិត្តស្រីរបស់គាត់គឺនាង Esther Supreeleela ក៏បានមកជាមួយនិងសង្សាររបស់ខ្លួនដើម្បីជូនកាដូទៅដល់ Nong Arunosha សម្រាប់ឆ្នាំថ្មីផងដែរ ៕

/

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate