ក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានពលរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ ឱ្យជៀសវាងការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតនៃវីរុសកូរ៉ូណា ដែលរាលដាលស្ទើរគ្រប់ទីកន្លែង។

/

 នៅថ្ងៃពុធនេះផងដែរ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ CDC បានផ្ដល់អនុសាសន៍ដល់ពលរដ្ឋអាមេរិកឱ្យចៀសវាងធ្វើដំណើរទេសចរណ៍ទៅកាន់ទ្វីបអ៊ឺរ៉ុបមួយចំនួន ជាកន្លែង ដែលវីរុសកូរ៉ូណារាតត្បាតខ្លាំងជាងទ្វីបដទៃ ក្រៅពីប្រទេសចិន។  

 ការក្រើនរំលឹកដោយក្រសួងការបរទេសអាមេរិក និងមជ្ឈមណ្ឌលវេជ្ជសាស្រ្ដខាងលើ គឺបានអនុលោមតាមសេចក្ដីប្រកាស ដែលធ្វើឡើងដោយលោកប្រធានាធិបតី ដូណាល់ត្រាំ នៅលើកញ្ចក់ទូរទស្សន៍ជាតិ ដោយធ្វើការរឹតបន្ដឹងទៅលើការធ្វើដំណើរទេសចរណ៍ពីអឺរ៉ុបសម្រាប់រយៈពេល ៣០ ថ្ងៃ រាប់ចាប់ពីថ្ងៃសុក្រនេះទៅ ។

 ការក្រើនរំលឹករបស់មជ្ឈមណ្ឌល CDC គ្របដណ្ដប់ជាសំខាន់ទៅលើទ្វីបអឺរ៉ុបទាំងមូល ពោលគឺចំនួន ២៩ ប្រទេស  ព្រមទាំងគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុតមួយចំនួនសម្រាប់ភ្ញៀវទេសចរណ៍អាមេរិកដូចជា អាឡឺម៉ង់ បារាំង អេស្ប៉ាញ និងប្រទេសអ៊ីតាលី ៕

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ USATODAY