កំសាន្ត ៖ លោក Great Warintorn បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីរឿងភាគថ្មីដែលមានចំណងជើងថា Lub Luang Jai និងទំនាក់ទំនងរបស់ខ្លួននិងមិត្តស្រី ។ 

តារាសម្តែងវ័យ ៣៣ ឆ្នាំរូបនេះនិយាយថា សង្សាររបស់លោកគឺជាគ្រូពេទ្យ ។ ជាការពិតណាស់ នៅពេលដែលហ្វេនៗព្យាយាមចង់ដឹងថា មិត្តស្រីលោកជាអ្នកណា វាពិតជាធ្វើមានផលប៉ះពាល់ខ្លះៗដែរចំពោះគូស្នេហ៍របស់តារារូបនេះ ។ 

តួប្រុសក្នុងរឿង Khon La Khob Fah បានបដិសេធពាក្យចចាមអារាមដែលថា មួយរយៈនេះមិនសូវទៅណាមកណាជាមួយអ្នកគ្រូពេទ្យដូចកាលពីមុន ។ លោក Great Warintorn បន្ថែមទៀតថា គាត់និងមិត្តស្រីជួបគ្នាអាស្រ័យទៅលើកាលវិភាគទំនេរជាមួយការងារសិល្បៈឬយ៉ាងណា ៕

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate