តារាថៃ ៖ តារាសម្តែងស្រីតួកាចឆ្នាស់ស្ទើរគ្រប់រឿង នាង Noey Chotika និងបុរសត្រកូនអភិជនម្នាក់ បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ១០ កញ្ញា ក្នុងឆ្នាំ ២០១៦នេះ ។
ក្រោយពីរៀបការបានប៉ុន្មានខែមក នាង Noey Chotika ហាក់បីដូចជាមានភាពស្រស់ថ្លា និងសាច់ឈាមកាន់ភ្លឺជាងមុខខ្លាំងជាងមុន ហើយទំនាក់ទំនងស្នេហារបស់នាងនិងស្វាមី ហាក់បីដូចជាមានភាពរលូនល្អណាស់ ព្រោះបានស្វែងយល់ចិត្តគ្នាតាំងពីមុនរៀបការមកម្ល៉េស ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រីរូបនេះ ជានារីម្នាក់ដែលមានមិត្តប្រុសជាកូនត្រកូលវណ្ណៈអភិជន ហើយនាងនិង សង្សារក៍បានចាប់ដៃគ្នា និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ៦ ឆ្នាំទៅហើយ ទើបសម្រេចចិត្តណាត់គ្នាចូលរោងការតែម្តង ។
ទោះជាយ៉ាងណាក៏ដោយ មើលទៅជិវិតគូរបស់ប្តីប្រពន្ធមួយគូពិតជាលូតលាស់ទៅមុខបានយ៉ាងល្អព្រោះថា អាចយល់ចិត្តគ្នាបានច្រើនណាស់ទៅហើយមុនពេលរៀបការ រីឯខ្សែជិវិតរបស់ នាង Noey Chotika ហាក់មានពន្លឺកាន់ខ្លាំង ក្រោយរៀបការជាមួយដែលខ្លួនឯងស្រលាញ់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook