ថៃ ៖ រឿងភាគថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ នឹងចាក់ផ្សាយរឿងភាគថ្មីរបស់តារាសម្តែងស្រីនាង Min Pechaya ដែលសម្តែងជាមួយនិងបុរសសង្ហាចំនួន ២ ដួងក្នុងពេលឆាប់ៗនេះ ។

យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កំពូលតារាសម្តែងស្រីនាង Min Pechaya ជាមួយនិងលោក Thanwa Than និង Sapol Assawamunkong បានព្រួតដៃគ្នាសម្តែងក្នុងរឿងថ្មីដែលថតឡើងវិញពីរឿង Song Nareee ។

ប្រភពដដែលបានបន្តទៀតថា ក្នុងរឿងថ្មីនេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះនឹងសម្តែងជាមនុស្សពីរនាក់ ដែលជាកូនភ្លោះ និងមានអត្តចរិកខុសគ្នាខ្លាំងតែម្តង ៕




ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook