ព័ត៌មានកំសាន្ត ៖ មុនថ្ងៃ Mother's day ដែលឈាងចូលមកដល់ក្នុងថ្ងៃទី ១៤ ខែឧសភា ក្នុងពេលឆាប់ៗនេះ តារាចម្រៀងស្រីដែលកំពុងតែទទួលនូវការគាំទ្រពីសំណាក់មហាជន គឺកញ្ញា អេដា បានបង្ហោះរូបថតនៅលើគណនី IG របស់ខ្លួន ជាមួយនិងអ្នកម្តាយជាទីស្រលាញ់ ដើម្បីបង្ហាញឲ្យឃើញនូវការដឹងគុណរបស់នាងទៅកាន់តែអ្នកម្តាយ ។


នៅក្នុងនោះផងដែរ ម្ចាស់បទ ទីនេះមានមនុស្សខូចចិត្ត ក៏បានភ្ជាប់មកជាមួយនិងចំណងជើងផ្អែមល្អែមជាច្រើនឲ្យពិភពលោកបានឃើញថា ខ្លួនស្រលាញ់និងដឹងគុណអ្នកម្តាយដល់កម្រិតណាដែរ ៕



ដោយ ៖ គន្ធា
ប្រភព ៖ addaangelmusic