កំសាន្ត ៖ Joey King ត្រឡប់មកលើផ្ទាំងអេក្រង់ធំទៀតហើយ ដែលម្តងនេះគឹនៅក្នុងរឿង Slender Man ដើរតួជា Wren។ នៅក្នុងរឿងនេះ នាង និងមិត្តភក្តិ ៤នាក់ទៀតបានចូលមើលវីដេអូ ដែលអន្ទងហៅខ្មោច Slender Man ហើយពួកគេក៏បានអន្ទងហៅខ្មោចនោះ ដែលចាប់ផ្តើមធ្វើឱ្យពួកគេមានរឿងម្តងម្នាក់ៗ។

/

ប្រិយមិត្តភាគច្រើនចាប់ផ្តើមស្គាល់ Joey King នៅក្នុងរឿង The Conjuring ដែលពេលនោះ នាងដើរតួជា Christine ដែលនាង និងគ្រួសារចូលទៅនៅផ្ទះមួយ ហើយខ្មោចចូលមករំអុករំខាន។ ហើយរឿងមួយទៀតគឺរឿង Wish Upon ជាតួអង្គ Clare ដែលនាងបានរកឃើញប្រអប់ផ្សងមួយ អាចផ្សងបាន 7 យ៉ាង ហើយចុងក្រោយត្រូវស្លាប់ខ្លួនឥតអំពើ។

/

Joey លើកនេះ នឹងនាំអារម្មណ៍ទស្សនិកជន ឱ្យភ័យបុកពោះតាមសាច់រឿង។ កុំភ្លេចទៅជួប Joey King ក្នុងរឿង Slender Man ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត ពីថ្ងៃទី ២៤ សីហានេះតទៅ។

ទស្សនា Trailer នៅទីនេះ

/

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited