ស្ទើរតែមិនគួរអោយជឿ ៖ ខណៈជាបេក្ខភាពស្រឡាញ់ និងចូលចិត្តងប់   Superman  លោក Herbert Chavez បានចំណាយប្រាក់ដល់ទៅជិត ៧ ពាន់ដុល្លារ ក្នុងការវះកាត់ដល់ទៅ ១៣ដង អោយដូចទៅនឹងនិមិត្តរូបរបស់ខ្លួន   នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

width=445

បុរសដែលជាអ្នកកាត់ដេរសម្លៀកបំពាក់ម្នាក់នេះ បានបំលែងខ្លួនពីស្គមស្គាំង ទៅជា​super-man ដោយមានការអរគុណទៅនឹងការវះកាត់ទាំងនោះ រួមមានការវះកាត់ ៖ ច្រមុះ ធ្វើស្បែកអោយ ស ចង្ការ ថ្គាម និងការវះកាត់គូថជាដើម។

width=444

បុរសដែលមានវ័យ ៣៥ ឆ្នាំរូបនេះ ជាពលរដ្ឋរស់នៅក្នុងក្រុង Calamba ប្រទេសហ្វីលីពីន។លើសពីនេះ លោក Herbert បានអះអាងអោយដឹងថា លោកចាប់ផ្តើមចូលចិត្ត Supermanតាំងពីវ័យ ៥ ឆ្នាំមកម្ល៉េះ    ខណៈពេលដែលគាត់បានឃើញជាលើកដំបូង  តាមរយៈកញ្ជក់ទូរទស្សន៍ ។

width=443

ជាការពិត តែងតែនាំមកនូវភាពរីករាយដល់ក្រុមក្មេងៗដែលចូលចិត្ត Superman ដូចកាលពីគាត់នៅក្មេង ខណៈលោកបានតុបតែងខ្លួនជាSupermanនិងបង្ហាញខ្លួនឡើងនៅក្នុងភូមិគួរបញ្ជាក់ផងដែរថា  លោក  Herbert  ក៏ជាបេក្ខភាពមួយរូប    ដែលបានប្រមូលរូបមនុស្សSuperman បានច្រើនជាងគេផងដែរនៅក្នុងលោក ពោល  លោកប្រមូលបានដល់ទៅជាង៥ ពាន់ Superman ឯណោះ៕

width=441

* ព័ត៌មានប្លែក ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖​

- វីដេអូ កំពូលគំនិត ច្នៃប្រឌិត ត្រូវបានគេ សរសើរពេញ អ៊ិនធើណេត- ក្រុមមនុស្សភ្ញាក់ផ្អើល ខណៈបានឃើញ សាកសពមនុស្ស ស្លាប់ជាប់នឹងក្រោម អាគារស្រស់ តែដឹងអីថា​..- ចម្លែកៗ ៖ រក្សាទុក សាកសពកូនដល់ទៅ ១៨ ឆ្នាំ បំណងអោយ កូនចៅជំនាន់ក្រោយ បានឃើញ និងបានស្គាល់

ដោយ​ ៖ ពិសីប្រភព ៖ ដឹមីរ័រ