ក្រុមអ្នកវិទ្យាសាស្ដ្រមកពីមន្ទីរពិសោធ Fraunhofer របស់អាឡឺម៉ង់ ទើបបានឧទ្ទេសនាម នូវវិធីថ្មីមួយដែលអនុញ្ញាតអោយបញ្ជូនអគ្គិសនីរយៈចម្ងាយជិត ដោយមិនបាច់ប្រើខ្សែ។

នៅក្នុង module បញ្ជូនថាមពលនេះ ម៉ាស៊ីនតូចមួយនឹងដំណើរការទៅលើដែកឆក់មួយដើម្បីបង្កើតបានជាចរន្ធអគ្គិសនី។

width=422

width=423

ចរន្ធអគ្គិសនីនេះនឹងត្រូវបញ្ជូនទៅប៉ះនឹងដែកឆក់តូចមួយក្នុងឧបករណ៍ទទួលថាមពល នៅពេលនោះ ដែកឆក់នឹងវិលដោយស្វ័យប្រវត្ដ ជាលទ្ធផលគឺវាអាចបង្កើតបានជាចរន្ធអគ្គិសនី។

ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ពួកគេអាចបញ្ជូនថាមពលអគ្គិសនី ១០០ milliwatt ក្នុងរយៈចម្ងាយ ៥០សម ដោយមិនបាច់ប្រើខ្សែ។

នៅពេលអនាគត បច្ចេកវិទ្យានេះនឹងត្រូវបានគេប្រើប្រាស់ក្នុងវិស័យមួយចំនួន ដូចជា វេជ្ជសាស្ដ្រនិងឧបករណ៍ប្រើថាមពលទាប។ល។

ដោយ ៖ សូរីយ៉ាប្រភព ៖ KH