បបូរមាត់​​ក្រហម​គឺជា​ពណ៌​ដ៏​ស្រស់ស្អាត​មួយ​ដែល​ត្រូវបាន​និយម​ចូល​បំផុត ក្នុង​ព្រឹ​ត្ដិ​ការណ៍​​ម៉ូ​ដែល​​ទាំងឡាយ ក្នុង​រដូវរំហើយ និង​រងា ឆ្នាំ ២០១៣។ ដើម្បី​មិនមាន​កំហុស​នៅពេល​លាប​បបូរមាត់​ដោយ​​ក្រែ​ម​ពណ៌​ក្រហម អ្នកនឹង​ត្រូវ​ស្វែង​នូវ​ប្រការ​ខាងក្រោម។

/ជ្រើសរើស​ពណ៌​ក្រហម​ឱ្យ​សមស្រប

នៅក្នុង​ក្រុម​នៃ​ក្រែ​ម​ពណ៌​ក្រហម គឺមាន​ពណ៌​ស្រដៀង​គ្នាច្រើន ដែល​ក្នុងនោះ នឹងមាន​ពណ៌​ក្រហម​មួយ​ភេទ​នឹង​ស័ក្ដិសម​សម្រាប់​ស្បែក​របស់​អ្នក ហើយ​ប្រការ​សំខាន់​គឺ​អ្នក​ត្រូវតែ​ជ្រើសរើស​ពណ៌​ក្រហម​ណា​ដែល​ស៊ី​នឹង​សម្បុរស្បែក​របស់ខ្លួន។ ប៉ុន្ដែ បើទោះជា​ស្បែក​របស់​អ្នក មាន​សម្បុរ​ស្រអាប់ ឬ​ស ក៏ដោយ ពណ៌​ក្រហម​ទឹកក្រូច នឹង​ជា​ជម្រើស​ល្អ និង​សុវត្ថិភាព។ យ៉ាងនេះ​ក្ដី ប្រសិន​ស្បែក​មាន​សម្បុរ​កណ្ដាល(មិន​ស​ពេក មិន​ខ្មៅ​ពេក) នោះ​ពណ៌​ក្រហម​រាង​ផ្កាឈូក នឹង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក មាន​សភាព.ស ភ្លឺ​ថា្ល ជាង​មុន។ ចំណែក​ស្បែក​ដែលមាន​សម្បុរ​ខ្មៅ គួរតែ​ប្រើ​ក្រែ​ម​ពណ៌ក្រាសៗ ដូចជា ក្រហម​ស្វាយ ឬ​ក្រហម បែប​ស្រា​ទំពាំងបាយជូ។ សម្រាប់​អ្នក​ដែលមាន​ស្បែក.ស អាច​ជ្រើសរើស​ពណ៌​ក្រហម​ប្រភេទ​ណា​ក៏បាន អាស្រ័យ​លើ​សម្លៀកបំពាក់។ការ​គូស​គែម​បបូរមាត់

width=456មនុស្ស​ជាច្រើន​យល់ថា ការ​គូស​គែម​បបូរមាត់​បាន​ហួស​សម័យ​ទៅហើយ ប៉ុន្ដែ​ប្រសិន​អ្នក​គ្រោង​នៃ​លាប​បបូរមាត់​ក្រហម ចូរ​កុំ​ភ្លេច​គូស​គែម​បបូរមាត់​ឱ្យសោះ។ អ្នក​គួរ​ជ្រើសរើស​ខ្មៅ​ដៃ​គូស​គែម​បបូរមាត់ ដែលមាន​ពណ៌​ស្រដៀង​នឹង​ពណ៌​ក្រែ​ម ឬ​ខ្មៅ​ដៃ​ដែលមាន​ពណ៌​ក្រហម​សុទ្ធ។ អ្នក​ប្រាកដជា​មិន​ចង់ឃើញ​ក្រែ​ម​បបូរមាត់​ត្រូវ​លយ ប្រលាក់​ចេញ​ហួស​បបូរមាត់ ក្រោយពី​បាន​ហូប​អាហារ ឬ​ហូប​ទឹក ឬមួយ​ការ​លិទ្ធ​មាត់​ក្នុងពេល​ជជែក​គ្នា ប៉ុន្ដែ​ប្រសិន​បាន​គូស​គែម​បបូរមាត់ នោះ​បញ្ហា​ខាងលើ​នឹងមិន​អាច​កើតឡើង​នោះទេ។

ជ្រើសរើស​សម្លៀកបំពាក់ សមស្រប​នឹង​ពណ៌​ក្រែ​ម

width=342ស្ដ្រី​ជាច្រើន មាន​ទម្លាប់​លាប​ក្រែ​ម​បបូរមាត់ ឱ្យ​ស៊ី​នឹង​ពណ៌​សម្លៀកបំពាក់ ប៉ុន្ដែ​សម្រាប់​ក្រែ​ម​បបូរមាត់​ក្រហម អ្នក​គួរ​ធ្វើ​បញ្ច្រាស​នេះ​វិញ។ បបូរមាត់​ពណ៌​ក្រហម​នឹងមាន​ភាពលេច​ធ្លោ ហើយ​បញ្ចេញ “ពន្លឺ” នៅ​គ្រប់​ស្ថានភាព និង​ទីកន្លែង ដែល​អ្នក​ទៅដល់ ដូច្នេះ កន្លែង និង​ស្ថានភាព​ខ្លះ អាចធ្វើឱ្យ​សម្លៀកបំពាក់ និង​ពណ៌​បបូរមាត់​ត្រូវ “ដើរ” ខុស​ទិស​គ្នា។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចូរ​ប្រើប្រាស់​រ៉ូ​ប​ពណ៌​ខ្មៅ​ស៊ិ​ច​ស៊ី ឬ​ខោ​ខៅ​ប៊ោ​យ និង​អាវធំ​ធ្វើ​អំពី​ស្បែក ព្រោះថា សម្លៀកបំពាក់​ដែលមាន​រូបភាព ឬ​ពណ៌​សាមញ្ញ​នឹង​ជួយ​រក្សា​តុល្យភាព នៅពេល​អ្នក​លាប​បបូរ​មាត់​ក្រហម។រក្សា​ឱ្យ​ធ្មេញ​បា​នស

width=446

ធ្មេញ និង​បបូរមាត់​ក្រហម មាន​ទំនាក់ទំនង​ផ្នែក​សម្រស់​នឹង​គ្នា ដូច្នេះ ចូរ​កុំ​ធ្វើឱ្យ​ខ្លួន​ក្លាយជា​អ្នករងគ្រោះ​ដោយសារតែ​ធ្មេញ​មាន​ពណ៌​ស្រអាប់។ អ្នក​គួរតែ​ចៀសវាង​កាហ្វេ តែ បារី ប្រសិន​មាន​គម្រោង​នឹង​លាប​បបូរមាត់​ពណ៌​ក្រហម។ ការ​ខាំ​ផ្លែ​ស្ដ្រូ​បូរី និង​រក្សា​វា​ឱ្យនៅ​ជាប់​នឹង​ធ្មេញ​ប្រហែល ៥នាទី គឺជា​វិធី​ខាត់​ពណ៌​ធ្មេញ​បន្ទាន់ ដែល​អ្នក​គួរតែ​ដឹង។ថា​ទេ ចំពោះ​ពណ៌​ផ្កាឈូក

នៅពេល​លាប​បបូរមាត់​ក្រហម អ្នក​មិនគួរ​ប្រើប្រាស់​អ្វីដែល​មាន​ពណ៌​ផ្កាឈូក។ អ្នកនឹង​ក្លាយជា​អ្នករងគ្រោះ​ផ្នែក​សម្រស់ ប្រសិន​ស្លៀក​រ៉ូ​ប​ពណ៌​ផ្កាឈូក ជាមួយនឹង​បបូរមាត់​ក្រហម។ ល្អ​បំផុត គួរតែ​កុំ​កាន់ ស្លៀក ឬ​ពាក់​អ្វីដែល​មាន​ពណ៌​ផ្កាឈូក ពេល​អ្នកមាន​បំណង​នឹង​លាប​បបូរមាត់​ក្រហម។ 

ដោយ ៖ តារាប្រភព ៖ TCLD