តារាថៃ ៖ តារាសម្តែងស្រីលំដាប់កំពូលនាង Kimberly និងបុរសសង្ហា លោក James ma បានធ្វើឲ្យទស្សនិកជនពេញចិត្តយ៉ាងខ្លាំងចំពោះសាច់រឿងដ៏ល្អឯករបស់ពួកគេ ដែលមានចំណងជើងថា ស្អប់ព្រោះស្រលាញ់ ។​

ក្រោយពីបានបញ្ចប់ការសម្តែងរឿង ស្អប់ព្រោះស្រលាញ់ រួចហើយក៏បានធ្វើឲ្យអ្នកទាំង ២ កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្ពស់ព្រោះ ល្បីតាមសាច់រឿង និងមានអ្នកទស្សនាច្រើន ហើយតារាសម្តែងទាំង ២ នាក់នេះក៏កាន់តែត្រូវបានគេស្គាល់កាន់តែច្រើនឡើយៗ ។​

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងសាច់រឿង ស្អប់ព្រោះស្រលាញ់ នេះនាង Kimberly ត្រូវបានលោក James ma អោបថើបយ៉ាងពិតប្រាកដមែនក្នុងឈុតរ៉ូមែនទិចណាមួយ ព្រោះចង់ឲ្យទស្សនិកជនចាប់អារម្មណ៍ទៅតាមនឹងដែរ ។ រីឯលោក Mark prin ដែលជាមិត្តប្រុសរបស់នាង Kimberly ក៏មិនមានចិត្តប្រកាន់ខឹងនឹងតួឯកប្រុសដែរ ព្រោះយល់យ៉ាងច្បាស់ថា នេះគ្រាន់តែការងារតែខានមិនបាន ដូច្នេះហើយទើបធ្វើឲ្យការថតរបស់នាង Kimberly រលូនទៅមុខដោយមិនចាំបាច់មានសំពាធជាមួយនិង លោក Mark prin

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar