ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមការដកស្រង់អត្ថបទពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ អោយដឹងថាបុរសម្នាក់ ដែលជាពលរដ្ឋមកពីរដ្ឋ Florida សហរដ្ឋអាមេរិក ម្នាក់ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់បានប្រទះឃើញពស់ថ្លាន់ប្រភេទដ៏ធំរបស់ពិភពលោកមានប្រវែងដល់ទៅជាង ៤ ម៉ែត្រ និងមានទម្ងន់ដល់ទៅជាង ៤៥ គ.ក ឯណោះ។

គួរបញ្ជាក់ផងដែរថា គាត់បានរកឃើញពស់ថ្លាន់ មួយប្រភេទនេះ អំឡុងពេលនៃការបោសសម្អាតស្លឹកឈើនៅខាងក្រោយផ្ទះ។យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានថា បានរកឃើញប្រទេសពស់ថ្លាន់ដ៏ធំ របស់ពិភពលោកមួយនេះហើយនោះ ក្រុមមន្រ្តីជំនាញក៏បានចុះទៅធ្វើការអន្តរាគមន៍ ដោយចុះចាប់បានជាស្ថាពរ និងយកទៅរក្សាទុក ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ