យល់ដឹង ៖ អត្ថបទមួយដែលមានចំណងជើងថា កោះទាំង ៥ ក្លាយជាកម្មសិទ្ធ របស់បុគ្គលមានលុយ នោះ ត្រូវបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស mademan កាលពីពេលកន្លងទៅនេះ។
ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ កោះទាំង ៥ មានឈ្មោះយ៉ាងណានោះ ហើយជាកម្មសិទ្ធរបស់បុគ្គលរូបណានោះ តាមដានទស្សនាទាំងអស់គ្នាណា ៖
កោះ Hawaiian ជាកម្មសិទ្ធរបស់មហាសេដ្ខីវ័យចំណាស់ ឈ្មោះ Larry Ellison ។ កោះនេះតម្លៃប្រមាណជាង ៥០០ លានដុល្លារ និងមានទំហំ ១៤១ ម៉ាយការ៉េ។
កោះតូចមួយ ដែលមានឈ្មោះថា Little Halls Pond Cay ស្ថិតនៅក្នុងប្រទេស បាហាម៉ាស ជាកម្មសិទ្ធរបស់ Johnny Depp ដែលកោះនេះផ្ទាល់មានតម្លៃ ៣,៦ លានដុល្លារ។
ប្រជុំកោះ Antarctica ស្ថិតនៅក្នុងក្រុង Dubai សហព័ន្ធអារ៉ាប់អេមីរ៉េត ស្របពេលដែលលោកMichael Schumacher ជាបេក្ខភាពបើករថយន្តប្រណាំង Formula 1 ក៏ជាម្ចាស់នៃកោះតូចមួយនៅក្នុងប្រជុំកោះនេះផងដែរ។
Mego Island ជាកោះមួយដែលមានសម្រស់ស្រស់ស្អាត ផុសត្រដែតខ្លួន បង្អួតអ្នករាល់គ្នានៅក្នុងប្រទេស ហ្វីជី ទ្វីបអាមេរិក ខណៈពេលដែលនៅក្នុងអំឡុងឆ្នាំ ២០០៥ វាមានតម្លៃ ៩ លានដុល្លារ និងជាឯកកម្មសិទ្ធរបស់លោក Mel Gibson ។
កំពូលតារាសម្តែងកំប្លែងល្បីឈ្មោះ ជនជាតិអាមេរិក មានឈ្មោះថា Eddi Murphy ក្លាយជាម្ចាស់កោះ Rooster Cay នាប្រទេស បាហាម៉ាស ដែលកោះនេះផ្ទាល់មានតម្លៃស្មើនឹងទឹកប្រាក់ ១៥ លានដុល្លារ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ mademan