អ្នកបង្ហាញម៉ូដប្ដូរភេទដ៏ស្រស់ស្អាត ទើបទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្នាក់ខេត្ត និងបានក្លាយជានារីប្ដូរភេទដែលមានតំណែងខ្ពស់បំផុតក្នុងប្រវត្ដិសាស្ដ្រនៃប្រទេសថៃ។

width=480

Yollada “Nok” Suanyot នៅក្នុងសន្និសីតកាសែតមួយនៅប្រទេសថៃ

Yollada Nok Suanyot អាយុ ២៨ឆ្នាំ គឺជាបេក្ខនារីឯករាជ ប្រជែងជាមួយបេក្ខភាពមកពីបក្សPheu Thai នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២៧ឧសភា ដើម្បីជ្រើសរើសអ្នកទទួលខុសត្រូវផ្នែកហេរញ្ញវត្ថុក្នុងក្រុមប្រឹក្សានៃខេត្ត Nan របស់ប្រទេសថៃ នេះបើតាមសេចក្ដីរាយការរបស់ទំព័រ Global Post។

Suanyot  គឺជាអ្នកចម្រៀង អ្នកសំដែង និងជាអ្នកបង្ហាញម៉ូដ ធ្លាប់ទទួលបានពានរង្វាន់ក្នុងការប្រកួតសម្រស់របស់អ្នកប្ដូរភេទ។ Suanyot ជាសកម្មនារីដ៏មានប្រជាប្រិយនៅក្នុងបណ្ដាអង្គការការពារសិទ្ធិសម្រាប់អ្នកប្ដូរភេទ និងជាអ្នកបង្កើតអង្គការស្ដ្រីប្ដូរភេទនៅប្រទេសថៃផងដែរ។

/

Yollada Nok Suanyot ក្នុងយុទ្ធនាគារឃោសនាបោះឆ្នោត

/

/Yollada Nok Suanyot នៅក្នុងសន្និសីតកាសែតមួយ

បន្ទាប់ពីបានជាប់ឆ្នោតនៅក្នុងការជ្រើសរើសសមាជិកក្រុមប្រឹក្សាមូលដ្ឋាន Suanyot​ បានអោយដឹងថា ខ្លួននឹងផ្អាកសកម្មភាពសិល្បៈដើម្បីចំណាយពេលសម្រាប់បំពេញការងារជាអ្នកតំណាងរាស្ដ្រ។

Suanyot ថ្លែងថា ៖ ខ្ញុំគិតថា ប្រជាជននៅក្នុងខេត្ត Nan មានការជឿជាក់លើសមត្ថភាព គឺមិនមែនដោយសារតែភេទរបស់ខ្ញុំនោះទេ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE