កូនស្រីរបស់ diva R&B និង rapper Jay Z ត្រូវបានគេយល់ថា បានជួយអោយកោះ Hvar នៅ Croatia ទទួលបានកំណើនភ្ញៀវទេសចរណ៍។
Blue Ivy Carter កូនស្រីមិនទាន់គ្រប់ ១ឆ្នាំ របស់គូស្នេហាដែលមានឥទ្ធិពលបំផុតក្នុងវិស័យតន្ដ្រីនៅ Hollywood គឺនាង Beyonce និង Jay Z ទើបត្រូវបានអាជ្ញាធរកោះ Hvar នៅ Croatia តែងតាំងជាពលរដ្ឋកិតិ្ដយស។

មូលហេតុដែល Blue Ivy ទទួលបានកិត្ដិនាមនេះ គឺដោយសារ Beyonce បានដាក់ឈ្មោះកូនស្រីនាងដោយយកតាមឈ្មោះដើមឈើមួយប្រភេទដែលមានពណ៌បៃតងដូចធម្មតា ដែលដុះនៅលើកោះ Hvar។
គួររំឭកថា Blue Ivy បានចាប់កំណើតកាលពីខែមករា ឆ្នាំទៅ ហើយ Beyonce បានសម្រេចចិត្តជ្រើសរើសឈ្មោះនេះ ដាក់អោយកូនរបស់នាង។ នៅក្នុងដំណើរលំហែកាយនៅ Croatia កំពូលតារាចម្រៀង Beyonce បានប្រទះឃើញដើមឈើមួយដើម ដែលធ្វើអោយនាងចាប់អារម្មណ៍។
Beyonce ធ្លាប់បានថ្លែងថា ៖ “ខ្ញុំគិតថា កូនរបស់ខ្ញុំនឹងមានឈ្មោះ Blue Ivy ព្រោះវាសក្ដិសមនឹងកូនរបស់ខ្ញុំណាស់”។ ចាប់តាំងពីពេលនោះមក កំណើនភ្ញៀវទេសចរណ៍នៅ Croatia បានកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

Pjerino Bebic អ្នកតំណាងអាជ្ញាធរ Hvar ថ្លែងថា ៖ “រឿងរ៉ៅស្ដីពីប្រភពឈ្មោះនៃកូនស្រីរបស់ Beyonce បាននាំមកនូវការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកសារព័ត៌មាន ហើយបានធ្វើអោយភ្ញៀវទេសចរណ៍ជាច្រើននាំគ្នាទៅកាន់កោះ Hvar។ មូលហេតុនេះហើយ ដែលនាំអោយយើងខ្ញុំបានសម្រេចផ្ដល់កិត្តនាម “ពលរដ្ឋកិត្តិយស” នេះជូនដល់កូនស្រីរបស់ Beyonce”៕
ដោយ ៖ សូរីយ៉ាប្រភព ៖ zing