បើតាមរបាយការណ៍ ដែលចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន News.yahoo ​នាប៉ុន្មានម៉ោងមុននេះបានអោយដឹងថា មានស្រ្តីជនជាតិចិនម្នាក់បានទៅកាន់មន្ទីរពេទ្យ Changsha Central  Hospital  បន្ទាប់ពីនាងមានអារម្មណ៍មិនស្រួលហាក់ដូចជាមានអ្វីស្ថិតនៅផ្នែកខាងឆ្វេងនៃក្បាលរបស់នាង។

width=509

ក្រោយមក បន្ទាប់ពីធ្វើរោគវិនិច្ឆ័យពីសំណាក់លោកវេជ្ជបណ្ឌិត បានអោយដឹងថា មានសត្វពីងពាងមួយក្បាលបានរស់នៅក្នុងត្រចៀករបស់នាង អស់រយៈពេលជាង 5 ថ្ងៃរួចមកហើយ ។ លើសពីនេះទៅទៀត  បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានអោយដឹងថា លោកនឹងប្រើវិធីម៉្យាង ដោយប្រើជាតិសូលុយស្បុង  (saline solution) ដើម្បីធ្វើអោយវាចេញមកដោយឯកឯង  ដើម្បីធ្វើការជៀសវាង    ធ្វើយ៉ាងណាកុំអោយសត្វពីងពាងមួយក្បាលនោះចូលទៅកាន់តែជ្រៅ  ឬក៏ខាំនាងនោះទេ ។

/

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានប្រើវីធីសាស្រ្តបែបនេះ ជាលទ្ធផលបានអោយដឹងថា ពិតជាទទួលបានជោគជ័យដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ  ។ លើសពីនេះទៅទៀត បើយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត  បានបញ្ជាក់យ៉ាងច្បាស់អោយដឹងថា  ពីងពាងមួយក្បាលនោះអាចចូលទៅក្នុងត្រចៀកនាងបាន អំឡុងពេលដែលនាងកំពុងលង់លក់ក្នុងដំណេក។

ទាក់ទិននឹងបញ្ហាមួយនេះបើតាមរបាយការណ៍ដែលបានមកពីភ្នាក់ងារសារព័ត៌មាន CNN បានអោយដឹងថា មានការកើនឡើងនូវសត្វល្អិតមួយចំនួននៅក្នុងប្រទេសនេះគួរអោយកត់សំគាល់ ខណៈពេលដែលអាកាសធាតុរដូវក្តៅបានចូលមកដល់ស្របពេលដែល US ក៏កំពុងតែជួបគ្រោះរាំងស្ងួតផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖ news.yahoo