ស្រ្តីជាម្តាយម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីរូបគេបានសម្លាប់កូនប្រុសរបស់ខ្លួនដល់ទៅ ២ នាក់ ដោយបានបោះពួកគេចុះមកដី ពីជាន់ទី ១៥ ពីព្រោះតែរូបនាងមានអារម្មណ៏ថានឿយហត់ជាមួយពួកគេ។

បើតាមប្រភពពត៌មានបានអោយដឹងថា ស្រ្តីជាម្តាយរូបនោះមានឈ្មោះថា Galina Ryabkovaវ័យ ៣០ ឆ្នាំ គ្មានរំជួលចិត្តអ្វីនោះទេ  ដែលបានថតដោយប្រព័ន្ធកាម៉េរ៉ាឃ្លាំមើល របស់អាគារស្នាក់នៅមួយនៅក្នុងទីក្រុង  Moscow  ប្រទេសរុស្ស៊ី  ក្រោយពីបានកើតឡើងនូវរឿងដ៏មិនគួរអោយជឿនោះ។

width=472              ស្រ្តីជាម្តាយ ត្រូវបានចាប់ខ្លួន ក្រោយពីកើតមានអំពើឃាតកម្ម

ទន្ទឹមនិងពេលនេះដែរ សារពត៌មាន RT បានបញ្ជាក់ថា ក្រោយពីបានចាប់ខ្លួន ស្រ្តីជាម្តាយរូបនេះ បានសារភាពថា  រូបគេពិតជាបានសម្លាប់កូនប្រុសទាំងពីរនោះមែន  ដោយនាងមានការនឿយហត់ជាមួយនិងពួកគេខ្លាំងពេក។

ស្រ្តីជាម្តាយរូបនេះក៏បានបញ្ជាក់បន្ថែមថា    នាងមានស្វាមីជាអ្នកជំនួញ  ហើយប្តីរបស់នាងក៏ចេញទៅធ្វើការបាត់ហើយ  គួរបញ្ជាក់ផងដែរថា  គ្រួសាររបស់នាង   សព្វថ្ងៃរស់នៅជាន់ទី ៨ ហើយត្រូវបានគេជឿថានាងបាននាំកូននាងឡើងដល់ជាន់ទី ១៥ ទើបសំរេចចិត្តបោះពួកគេចុះមកកាលពីថ្ងៃអាទិត្យ។

width=473                  ស្រ្តីជាម្តាយ ឈរជជែកជាមួយអ្នកជិតខាង ក្រោយពីកើតហេតុ

លើសពីនេះទៅទៀត  បើយោងតាមសម្តីសាក្សី    ដែលជាអ្នកជិតខាងរបស់នាងសូមមិនប្រាប់ឈ្មោះ  បាននិយាយថា​ ៖ ពួកគេបានដឹងរឿងនេះ ភ្លាមៗនោះ  ពួកគេក៏រត់ទៅចុះមើល  ក្មេងៗទាំងពីរនោះដែលបានដេកស្លាប់នៅពីមុខច្រកចូលអាគារ។ ពួកយើងបានសួរនាងថា ក្មេងទាំងពីរនាក់ជាកូនរបស់នាងឬ?  ស្រ្តីជាម្តាយបានឆ្លើយ ដោយគ្មានអារម្មណ៏ក្នុងខ្លួនថា៖ មែនហើយពួកគេជាកូនខ្ញុំ ហើយខ្ញុំបានបោះពួកវាចុះមក។

ក្រោយមកក្រុមមន្រ្តីប៉ូលីសក៏បានចុះធ្វើអន្តាគមន៏    ដោយបានចាប់ឃាត់ខ្លួនស្រ្តីជាម្តាយ  និងធ្វើការស៊ីបអង្កេតទាក់ទងនិងរឿងឃាតកម្មមួយនេះ ។ បើតាមសម្តីរបស់ប៉ូលីសម្នាក់បានអោយដឹងថាស្រីជាម្តាយរូបនេះ  បានប៉ុនប៉ងធ្វើអត្តឃាតកាលពីកន្លងទៅ តែមិនបានសំរេច ដែលត្រូវបានគេអះអាងថា​ ប្រហែលជាស្វាមីរបស់នាងក្បត់ចិត្ត។

ជាចុងក្រោយ    ស្រីជាម្តាយរូបនេះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រសៃប្រសាទ  ដើម្បីធ្វើការតាមដាន និងឃ្លាំមើលថាតើ និងមានរឿងអ្វីកើតឡើងជាបន្តទៀត  ។ ដើម្បីអោយជ្រាបកាន់តែច្បាស់សូមតាមដានទស្សនាវីដេអូ  ខាងក្រោយ  ដែលបានថតបានមុនពេលកើត  និង ក្រោយពេលកើតមានរឿងឃាតកម្មនេះ ៖

ដោយ ៖ រិទ្ធីប្រភព ៖ dailymail