(កូរ៉េ)៖ Cho Yeo Jeong ត្រូវបានមហាជនចាត់ទុកថា នាងគឺជាតារាសម្តែងស្រីម្នាក់ ដ៏សិចស៊ីបំផុត ប្រចាំទឹកដីកូរ៉េខាងត្បូង ហើយថ្មីៗនេះតារាស្រី Cho Yeo Jeong បានបង្ហាញមុខ នៅក្នុងខ្សែភាពយន្ត ភាគកូរ៉េថ្មីមួយទៀតហើយ ដែលចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ របស់កូរ៉េគឺរឿង Moonlights Lovers ដែលជាសាច់រឿងមួយ ទទួលបានការគាំទ្រខ្លាំងពី ទស្សនិកជនផងដែរ។

តាមរយៈរូបភាពដែល Cho Yeo Jeong ថតលក្ខណៈ selfie រួចបង្ហោះនៅលើ Instagram បង្ហាញពីភាពល្វតល្វន់ នៃក្បាច់រាំដ៏ប៉ិនប្រសប់របស់នាង មើលទៅពិតជាស្រស់ស្អាតណាស់ ដែលធ្វើឲ្យអ្នកគាំទ្រ ជាច្រើនហាក់ឆ្ងល់ថា តារាស្រីរូបនេះប្រើវិធីសាស្ត្របែបណា ទើបអាចរក្សារាងកាយនិងសម្រស់ នៅតែក្មេងទោះបីនាង មានវ័យជាង ៣០ឆ្នាំ ទៅហើយក្តី៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង