ភ្នំពេញ៖ គ្រាន់តែគ្រោះថ្នាក់ចរាចរ បន្តិចបន្តួចរវាងម៉ូតូនិងរថយន្ត បានបង្កជាជម្លោះ ពាក្យសម្តីស្វែង រកការអន្តរា គមន៍ខ្វែងខ្វាត់ និងដកកាំភ្លើងសំញែង ជាការគំរាមទៅភាគី  ជម្លោះថែមទៀត ដោយមិនព្រម ចរចាដោះស្រាយ គ្នាទៅតាមនីតិវិធីឡើយ។ តើពេលណាទើបពលរដ្ឋខ្មែរឈប់ស្រឡាញ់វប្បធម៌អន្តរាគមន៍ និងប្រើចុងអាវុធ ដោះស្រាយ បញ្ហា។

ជម្លោះពាក្យសម្តី  រហូតប្រើកាំភ្លើងសំញែងដាក់គ្នា ធ្វើឲ្យផ្អើលអស់  អ្នកដំណើរខាងលើនេះ បានកើតឡើងនៅវេលា ម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ស្ថិតនៅកែងផ្លូវព្រះមុនីវង្សមុខសកលវិទ្យាល័យជាតិ គ្រប់គ្រង។

បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើ បានរៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រឿងរ៉ាវគ្រោះថ្នាក់ចរាចរខាងលើ បានធ្វើឲ្យរូបគាត់ហួសចិត្ត និង ស្ទើរស្រក់ទឹកភ្នែកក្នុងនាម  រូបគាត់ជាពលរដ្ឋខ្មែរ។

បុរសជាសាក្សី ដែលសូមមិនបញ្ចេញឈ្មោះ   បានប្រាប់ឲ្យដឹងថា   នៅវេលាម៉ោងកើតហេតុខាងលើ មានបុរសម្នាក់ជិះម៉ូតូសង់ពណ៌ខ្មៅវ័យប្រមាណជា២០ឆ្នាំ ជិះម៉ូតូតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូង លុះដល់ចំណុច  កើតហេតុស្រាប់បានប៉ះទង្គិច  ជាមួយរថយន្តលុច្សស៊ីសមួយគ្រឿង ស៊េរី ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3767។

សាក្សីរូបនេះបានបន្តទៀតថា ក្រោយប៉ះទង្គិចគ្នា បុរសជាភាគីជិះម៉ូតូ បានស្រែកថា  បុរសជាអ្នកជិះរថយន្តវ័យ ប្រហែល៣០ឆ្នាំ បានវាយទៅលើខ្លួន តែបុរសជាភាគីរថយន្តបានប្រកែកថា   រូបគាត់មិនបានវាយនោះទេ។

ក្រោយពេលប្រកែកគ្នារហូតតឹងសរសៃកហើយនោះ បុរសភាគីខាងម៉ូតូបានទូរស័ព្ទហៅបងប្អូន និងក្រុមគ្រួសារ ខ្លួនមកកាន់កន្លែង កើតហេតុប្រកែកគ្នា  ស្ទើរក្លាយជាអំពើហិង្សា។ ក្រោយពេលប្រកែកគ្នាដោយ គ្មានដំណោះ ស្រាយ ហើយនោះ បុរសជាម្ចាស់រថយន្ត   ដែលមានអាយឌីនៅជាប់នឹងខ្លួនផងនោះ បានទាញយកកាំភ្លើងខ្លី របស់ខ្លួនមក សៀតនឹងចង្កេះសំញែងទៅភាគីម្ខាងទៀត។

ជម្លោះព្រោះ គ្រោះថ្នាក់ចរាចរដែលផ្តើមតាំងពីម៉ោង ៨ និង៣០នាទី រហូតដល់ម៉ោង ៩ និង១៥នាទីយប់ ដំណោះ ស្រាយនៃជម្លោះរបស់ភាគីទាំងពីរមិនទាន់មានដំណោះស្រាយនោះទេ។

បុរសដែលឃើញហេតុការណ៍ហើយទូរស័ព្ទមកប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងយប់បានសម្តែងការ សោកស្តាយយ៉ាងខ្លាំងចំពោះបាតុភាពខាងលើ    ក្នុងនាមជាខ្មែរដូចគ្នាមិនព្រមស្វែងរកការដោះស្រាយ     ដោយសន្តិវិធី និង អត់ឱនគ្នាឲ្យបានខ្ពស់  បែរជាប្រើវប្បធម៌អន្តរាគមន៍ និងយកកាំភ្លើងមកសំញែង ជាទង្វើផ្ទុយនឹងច្បាប់ទៅ វិញ៕

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល