ហូលីវូដ ៖ ថ្មីៗនេះកាសែត Hollywood Life បានធ្វើការចែករំលែកអត្ថបទរបស់តារាចម្រៀងស្រីនាង Selena Gomez ថា តារាស្រីរូបនេះព្យាយាមធ្វើខ្លួនរឹងមាំ បន្ទាប់ពីព័តមានរៀបការរបស់ Justin bieber និង Hailey Baldwin មានគ្រប់ទីកន្លែង ។ 

យោងតាម Us Weekly បានឲ្យដឹងថា Justin គឺជាស្នេហ៍ដំបូងរបស់ Selena ហើយនាងច្រណែនយ៉ាងខ្លាំងនៅពេលដែលបានដឹងថា អតីតសង្សារត្រូវរៀបការជាមួយនិងតារាម៉ូដែលនាង Hailey ។ 

/

ជាការពិតណាស់​ដោយសារតែព័ត៌មានទាំងនេះហើយ ទើបធ្វើឲ្យសុខភាព​របស់ Selena Gomez ចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង រហូតមានជម្ងឺស្លន់ស្លោដកសេរ៉ូមពីដៃ ខណៈពេលសម្រាកព្យាបាលខ្លួន ។ 

ប្រភពដដែលបានបន្តទៀតថា តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានផ្តាច់ខ្លួនឆ្ងាយពីមិត្តភក្តិ ១០០ ភាគរយ នៅពេលដែលនាងបានដឹងដំណឹងថា Justin bieber និង Hailey Baldwin បានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ។ 

/

ជាការពិតណាស់ មានហ្វេនៗជាច្រើនបានដឹងថា សភាពរបស់នាង Selena Gomez ពិតជាមិនងាយធ្វើចិត្តនោះទេ ។ ហើយម្ចាស់បទ Back to you រូបនេះក៏បានសារភាពនៅលើការឡាយវីដេអូនៅលើគណនីអុិនស្រ្តាក្រាមផងដែរថា ប៉ុន្មានខែនេះស្ថានភាពរបស់នាងពិតជាចម្លែក ហើយក្រោយមិនបានប៉ុន្មានក៏ស្រាប់តែលេចលឺព័ត៌មានថា Selena កំពុងព្យាបាលជម្ងឺផ្លូវចិត្តនៅមន្ទីរពេទ្យមួយ ៕

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14