ថៃ ៖ លោក Ken Theeradeth បានធ្វើការបង្ហាញផ្ទះដ៏ស្រស់ស្អាត និងប្រណិតរបស់ខ្លួននៅឯប្រទេសជប៉ុន នៅលើគណនីអុិនស្រ្តកា្រមរបស់ខ្លួន ។ ប្រភពផ្លូវការបានបង្ហើបប្រាប់ថា តារាថៃរូបនេះទិញដីមានចម្ងាយប្រមាណជា ១៩២០០ ម៉ែត្រពីកោះហុកកៃដូ ដែលមានកន្លែងល្បីឈ្មោះមួយនៅប្រទេសជប៉ុន ។ 

/

ផ្ទះនោះសាងសង់ឡើងសម្រាប់វិស្សមកាលជាលក្ខណៈគ្រួសារ ហើយត្រូវបានរចនាឡើងដោយតួប្រុសក្នុងរឿង ៣៦៥ ថ្ងៃនៃក្តីស្រលាញ់ ផ្ទាល់តែម្តង ។ 

តារាថៃរូបនេះនិងក្រុមគ្រួសារបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ហើយភរិយារបស់លោកគឺនាង Noi Bussakorn បានបង្ហោះរូបថតជាច្រើនសន្លឹករបស់គ្រួសារ ដែលកំពុងសម្រាកនៅឯប្រទេសជប៉ុន ។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះនោះមើលទៅស្រស់ស្អាត និងមានភ្នំ ព្រមទាំងធម្មជាតិគួរឲ្យចង់រស់នៅ ។ 

/

លោក Ken Theeradeth មើលទៅពិតជាសប្បាយចិត្តក្នុងការថតរូបជាមួយនិងកូនប្រុសរបស់គាត់ ។ មើលទៅពិតជាគ្រួសារដ៏កក់ក្តៅពិតមែន ៕

/

/

/

/

ប្រែសម្រួល ​៖ គន្ធា

ប្រភព ៖ thaiupdate