ក្រៅពីរូបរាងជ្រុងដូចទៅនឹង iPhone 4 ជំនួសឱ្យរូបរាងមូល iPhone X ក៏មានអេក្រង់កោងទាំងពីរចំហៀង ឆ្នាំងសាកថ្មឥតខ្សែ ។ល។ និងមានសម្បកធ្វើអំពីសេរ៉ាមិច ជាមួយនឹងពណ៌ចំនួនពីរគឺខ្មៅ និងស។

/

យោងតាមអ្នករចនា Imran Taylor, iPhone X នឹងជាស្មាតហ្វូនដែលមានមុខងារ និងរូបរាងថ្មីដើម្បីអបអរថ្ងៃខួប១០ឆ្នាំនៃការចាប់កំណើតរបស់ iPhone ។ លោក Imran Taylor បង្កើត concept នេះ ដោយយោងទៅលើដំណឹងចចាមអារ៉ាមកន្លងមកស្ដីអំពី iPhone ជំនាន់ថ្មី។

/

iPhone X នឹងមានរូបរាងស្ដើង ត្រឹម 6,9mm មិនគិតរួមកាមេរ៉ាលយ។ រូបរាងមូលដូច iPhone 7 លែងមានទៀតហើយ ជំនួសមកវិញ គឺរូបរាងជ្រុងដូចទៅនឹង iPhone 4។ ខ្នងរបស់ស្មាតហ្វូននេះ មិនប្រើកញ្ចក់ ប៉ុន្តែ វានៅតែមានភាពរលោង។

/

ស្មាតហ្វូននេះ មានអេក្រង់ OLED កោង ទំហំ 5,8 inch។ ប៉ុន្តែ រូបរាង iPhone X នឹងមានទំហំប្រហាក់ប្រហែល ឬតូចជាង iPhone បច្ចុប្បន្ន ដោយសារអេក្រង់កោង។

/

អេក្រង់កោងរបស់ស្មាតហ្វូននេះនឹងត្រូវបានការពារដោយកញ្ចក់ sapphire។ ក្រៅពីនេះ សេរ៉ាមិច នឹងជាវត្ថុធាតុដែល Apple ប្រើសម្រាប់ iPhone X។

/

ប៊ូតុង Home នៅលើ iPhone X គឺថ្មីទាំងស្រុង និងមានមុខងារច្រើនជាង បើធៀបនឹង iPhone បច្ចុប្បន្ន។

/

ក្រៅពីនេះ iPhone X ក៏ប្រើឆ្នាំងសាកថ្មឥតខ្សែ ហើយកាមេរ៉ាភ្លោះ ត្រូវបានកែលំអជាង iPhone 7 Plus។

/

យោងតាម Taylor ស្មាតហ្វូន iPhone X នឹងមានពណ៌ថ្មីចំនួនពីរ គឺ សេរ៉ាមិច ស (Ceramic White) និង សេរ៉ាមិច ខ្មៅ (Ceramic Black)។ Imran Taylor ជឿថា ពណ៌ទាំងពីរនេះនឹងជួយបង្កើនភាពទាក់ទាញដល់ iPhone ថ្មី ដូចទៅនឹងពណ៌ខ្មៅរលើប (Jet Black) នៅលើ iPhone 7 ៕

ប្រែសម្រួល ៖ តារាប្រភព ៖ concept-phones