ព័ត៌មានកំសាន្ត ៖ ខណៈពេលមួយរយៈពេលមុនទើបតែល្បីថា លោក Mark prin និងមិត្តស្រីគឺ នាង Kimberly អ្នកទាំងពីរឈ្លោះគ្នា រហូតលេចលឺដំណឹងថា អាចនឹងឈានដល់ការបែកបាក់ ប៉ុន្តែនាង Kimberly បាននិយាយថា គ្រាន់តែអន់ចិត្តនឹងគ្នាបន្តិចបន្តួច ដូច្នេះហើយគឺគ្មានរឿងអ្វីធំដុំនោះទេ ហើយអ្នកទាំង ២ ក៏នៅតែស្រលាញ់គ្នាដូចដើមដែរ ។ 

ឥលូវនេះយើងងាកមកចាប់អារម្មណ៍ជាមួយប្រធានបទដែលកំពុងតែក្តៅគគុកវិញម្តងរវាង នាង Kimberly និងកំលោះសង្ហា លោក James ma ដែលអ្នកទាំង ២ កំពុងតែជិតដិតគ្នាយ៉ាងខ្លាំង ខុសប្លែកពីតួឯកស្រីនិងតួឯកប្រុសក្នុងរឿង ។ 

ដោយយោងតាមការបកស្រាយរបស់គេហទំព័រ sanook បានឲ្យដឹងថា នាង Kimberly បងស្រីបង្កើតរបស់នាង និងលោក James ma បាននាំគ្នាទៅធ្វើបុណ្យឆ្លងប្រទេស ដោយហោះពីប្រទេសថៃ ទៅដល់មីយ៉ាន់ម៉ាឯណោះ កាលពីថ្ងៃទី ០៩ ខែមីនា នេះ ។ គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងថៃទាំង ២ ដួងគឺ លោក James ma និងនាង Kimberly កំពុងតែថតរឿង ហង្សបាក់ស្លាប ជាមួយគ្នា ប៉ុន្តែគេសង្កេតឃើញថា អ្នកទាំងពីរ ហាក់បីដូចជាស្និទ្ធស្នាលជាមួយគ្នា ខុសពីធម្មតា ៕

/

/

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook