កំសាន្ត ៖ មានមនុស្សមិនតិចទេដែលបាននិយាយអំពីរឿង Nakee ភាគ ២ ថា នឹងគ្មានវត្តមានរបស់នាង Taew natapohn និងលោក ken phupoom ជាតួឯកប្រុសស្រីទៀតនោះទេ ។ 

នេះបើយោងតាមការបង្ហោះរបស់ប្រភពផ្លូវការនៅឯប្រទេសថៃបានឲ្យដឹងថា គូស្នេហ៍ដ៏គួរឲ្យស្រលាញ់ និងជាទីពេញនិយមរបស់មិត្តៗយុវវ័យ គឺនាង Yaya និងកំលោះសង្ហា លោក Nadech ត្រូវអ្នកដឹកនាំ ឲ្យសម្តែងជាមួយគ្នា ជាថ្មីម្តងទៀត នៅក្នុងរឿង  Nakee ភាគ ២ នេះតែម្តង ។ 

អ្វីដែលធ្វើឲ្យមហាជនកាន់តែសប្បាយចិត្តជាងនេះទៅទៀត គឺ នាង Taew natapohn និងលោក ken phupoom ក៏នឹងលេចវត្តមានខ្លះៗដែរ នៅក្នុងរឿងភាគទី ២ នេះ ប៉ុន្តែនៅមិនទាន់អាចដឹងទេថា ចេញមុខបានច្រើន ឬ តិចនៅឡើយទេ ៕

/

នាង Taew natapohn និងលោក ken phupoom

/

/

/នាង Yaya និងកំលោះសង្ហា លោក Nadech

 

 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews